តារា kpop បុរសសង្ហា Rain បានបរិច្ចាគទឹកប្រាក់ ១ លានវ៉ុន (៩៨,៣០០ ដុល្លារ សហរដ្ឋអាមេរិក) ក្នុងការ អភិវឌ្ឍន៏ និង ស្រាវជ្រាវវិធីព្យាបាល ជំងឺ Lou Gehrig (Lou Gehrig's Disease)។ // / CEO  នៃCube Entertainment  Hong Seung Sung  និងជាភ្នាក់ងារ របស់ Rain កំពុងកើត មានជំងឺ Lou Gehrig's disease។ Hong Seung Sung ក្នុងនាមជា អ្នកណែនាំ ក៏ដូចជាឳពុកទី២ របស់ Rain ដែលបានជួយគាត់ក្នុងការចេញច្រៀង លើកដំបូងក្រោមឈ្មោះថា Rain និង​ បានធ្វើឲគាត់មានមុខមាត់ដូចសព្វថ្ងៃ បានកើតមាន ជំងឺ Lou Gehrig's disease អស់រយៈពេល ៣ឆ្នាំហើយ។ តារាកំពូលម្នាក់នេះ តែងតែនឹកគិតថាតើគាត់អាចសងគុណដល់ Hong Seung Sung តាមរបៀបណា។ ការព្យាបាល ជំងឺ Lou Gehrig's disease កំពុងស្ថិតក្នុងការអភិវឌ្ឍន៏ នៅឯ មន្ទីរពេទ្យសកលវិទ្យាល័យ ជាតិមួយ ដូច្នេះ Rain មានបំណងចង់ធ្វើការបរិច្ចាគចំពោះ ការស្រាវជ្រាវនេះ។

 

ប្រែសំេរួលដោយ៖  មុន្នីប្រភព៖  allkpop 

​