ការផាត់មុខបែបធម្មជាតិ ដោយប្រើវិធី “ផាត់ដូចមិនផាត់” កំពុងតែត្រូវបានស្រ្ដីភាគច្រើននិយាយចូលចិត្ត ព្រោះតែវាជួយឱ្យផ្ទៃមុខស្រស់ត្រកាលដូចពីកំណើត។ ដើម្បីធ្វើបានបែបនេះ សូមតាមដាននូវអាថ៌កំបាំងដូចខាងក្រោម។ ១/ ផាត់ម្សៅឱ្យស្មើដៃ និងម៉ត់បំផុត

/ ចូរផាត់អ្វីៗទាំងអស់នៅលើផ្ទៃមុខ ឱ្យបានស្មើជាទីបំផុតដែលអាចធ្វើបាន។ ក្រែមបំប៉នស្បែក ម្សៅទ្រនាប់ ឬម្សៅលាបជាដើម ត្រូវតែលាបឱ្យបានស្មើដៃ។ ការផាត់មុខដោយស្មើដៃ និងម៉ត់កាលណា ផ្ទៃមុខរបស់អ្នកនឹងមានលក្ខណៈ ស្រស់ថ្លា បែបធម្មជាតិកាលនោះ ហើយអ្នកដទៃមិនងាយនឹងដឹងបានថា អ្នកបានប្រើម្សៅយ៉ាងក្រាសនោះដែរ។

២/ ជ្រើសរើសពណ៌មធ្យម

/ដើម្បីជួយរួមចំណែកក្នុងការធ្វើឱ្យផ្ទៃមុខពេញដោយភាពធម្មជាតិ អ្នកគួរតែជ្រើសរើសម្សៅ ពណ៌ដែលមានលក្ខណៈមធ្យម មិនចាំងពេក និងមិនងងឹតពេក។ ប្រភេទពណ៌នេះ ប្រហែលជាមិនធ្វើឱ្យចំណុចនិមួយៗលើផ្ទៃមុខ មានភាពលេចធ្លោនោះទេ ប៉ុន្ដែបើពិនិត្យទៅលើផ្ទៃមុខទាំងមួយ នោះវិធីនេះនឹងនាំមកនូវប្រសិទ្ធិភាពនៃការបញ្ចេញសម្រស់យ៉ាងស្រស់សោភា បែបធម្មជាតិ។

៣/ លាយម្សៅ bronzer ជាមួយក្រែមបំប៉នស្បែក

/ដើម្បីជួយឱ្យស្បែកមុខបានរលោង មាំមួន ដោយមិនចាំបាច់ប្រើម្សៅច្រើនស្រទាប់ អ្នកអាចប្រើវិធីអាថ៌កំបាំងដូចតទៅ ៖ លាយម្សៅ bronzer ជាមួយនឹងក្រែមបំប៉នស្បែក លាបម្សៅនេះមុនពេលលាបម្សៅទ្រនាប់ពីលើ។ តាមរយៈវិធីនេះ អ្នកនឹងឃើញថា ផ្ទៃមុខរបស់អ្នកបានភ្លឺរលោងជាងធម្មតា។

៤/ កុំភ្លេចម្សៅទ្រនាប់

/ម្សៅទ្រនាប់មានប្រយោជន៍ពីរយ៉ាង ៖ ទីមួយ វាជួយឱ្យស្រទាប់ម្សៅដែលត្រូវលាបពីលើ មានភាពទន់ និងម៉ត់។ ទីពីរ វានឹងក្លាយជាម្សៅមូលដ្ឋានសម្រាប់ធ្វើការជ្រើសរើសពណ៌លាបភ្នែក និងជួយរក្សាពណ៌បានយូរ។ ដោយសារតែបានប្រើម្សៅពណ៌មធ្យម ដូចវាក៏នឹងរលប់ទៅវិញដោយសន្សឹមៗ មិនដឹងខ្លួន និងមិនធ្វើឱ្យគេចាប់អារម្មណ៍។ ម្សៅទ្រនាប់នឹងមានមុខងាររក្សាពណ៌ភ្នែកឱ្យនៅបានយូរ ជួយឱ្យអ្នកមានភាពជឿជាក់ពេញមួយថ្ងៃ។

៥/ ជ្រើសរើសពណ៌ក្រែមបបូរមាត់ស្រាលស្រទន់

/បបូរមាត់ដែលលាបក្រែមប្រភេទពណ៌ក្រាស់ និងលេចធ្លោ អាចជួយបង្កើតឱ្យមានការចាប់អារម្មណ៍ពីអ្នកដទៃ តាំងតែពីដំបូង ប៉ុន្ដែវានឹងមិនសមស្របជាមួយការផាត់មុខបែបធម្មជាតិ។ ដូច្នេះ មានតែពណ៌ស្រាលៗ ស្រទន់ និងក្រហមជាងបបូរមាត់បន្ដិច គឺជាជម្រើសល្អបំផុត។៦/ ធ្វើឱ្យរោមចិញ្ចើមភ្លឺរលោង

/ចិញ្ចើមមានតួនាទីសំខាន់ណាស់ដែរ ក្នុងការជួយបង្កើនសម្រស់ផ្ទៃមុខ។ ដើម្បីធ្វើឱ្យផ្ទៃមុខបានភ្លឺរលោង ចូរប្រើម្សៅ ឬខ្មៅដៃដែលមានពណ៌រលោង លាប និងគូសទៅលើចិញ្ចើម។ ក្រៅពីនេះ អ្នកក៏មិនត្រូវភេ្លចការកោររោមចិញ្ចើមឱ្យបានត្រឹមត្រូវ។

៧/ ប្រើប្រាស់ម្សៅលាក់បំបាត់ស្នាមដោយត្រឹមត្រូវ

ដើម្បីជួយបំបាត់ស្នាមអវិជ្ជមាននៅលើស្បែកមុខ អ្នកត្រូវតែជ្រើសរើសម្សៅលាបបិទបាំងស្នាមទាំងនោះឱ្យបានត្រឹមត្រូវ។ ចៀសវាងការប្រើម្សៅក្រែមដែលមានពណ៌ទឹកក្រូច ឬពណ៌ សំរិទ្ធ  ព្រោះវានឹងធ្វើឱ្យស្នាមលើមុខលេចចេញនៅពេលអ្នកដើរក្រោមកំដៅថ្ងៃ។ ចូរប្រើម្សៅក្រែមពណ៌លឿងសម្រាប់តំបន់ងងឹត, ពណ៌ស្វាយសម្រាប់តំបន់ងងឹតខ្លាំង និងពណ៌បៃតងសម្រាប់តំបន់ស្បែកដែលមានជាំក្រហម។

៨/ ចៀសវាងការប្រើ mascara ដែលមានអាយុកាលលើសពី ៣ខែ

/ ដំបូង អ្នកត្រូវប្រាកដថា មិនប្រើប្រាស់  mascara ដែលត្រូវបានបើកគម្រប ចាប់ពី ៣ខែឡើង។ ព្រោះថា នេះជារយៈពេលចុងក្រោយរបស់វា ប្រសិនអ្នកនៅតែប្រើប្រាស់ នោះវានឹងមានសភាពកកដុំៗ ដោយសារតែឆាប់ស្ងួត។ សូមកៀបរោមភ្នែកឱ្យបានកោងត្រឹមត្រូវ មុននឹងប្រើ mascara ។ ដើម្បីឱ្យមានលក្ខណៈធម្មជាតិ យកល្អអ្នកគួរប្រើ mascara ជូតស្ដើងៗលើរោមភ្នែក ហើយកុំប្រើ mascara ដែលមានពណ៌ខ្មៅ។ ចូរប្រើ mascara ពណ៌ប្រផេះជំនួសវិញ។

ដោយ ៖ តារាប្រភព ៖ k14