នៅខេត្ត Hakone ប្រទេសជប៉ុនមានកន្លែងត្រាំមុជទឹកស៉្បាមួយកន្លែងឈ្មោះ Yunessun​ Spa Resort ដែលបានផ្តល់សេវាកម្មត្រាំមុជទឹកស៉្បាប្លែកៗ ធ្វើឲ្យភ្ញៀវទេសចរមានការភ្ញាក់ផ្អើល។

 Yunessun​ Spa Resort មានកន្លែងត្រាំទឹកស៉្បាដល់ទៅ ២៥ ដែលក្នុងនោះមានប្រភេទដូចជា ស៉្បាស្រាក្រហម ស៉្បាត្រាំតែបៃតង ស៉្បាស៊ុបមី ស៉្បាត្រាំទឹកកាហ្វេ និងស៉្បាសូកូឡា។ភ្ញៀវទេសចរពិតជាមានអារម្មណ៍ប្លែកនៅពេលបានត្រាំទឹកស៉្បានៅទីនេះ ហើយវាថែមទាំងធ្វើឲ្យលោកអ្នកមានសាច់ឈាមស្រស់ថា្ល ចេញជាតិពុលពីក្នុងខ្លួន និងមានសុខភាពល្អថែមទៀតផង។

សូមបញ្ជាក់ថា ​ Yunessun​ Spa Resort បានបើកបំរើសេវាកម្មមុជទឹកស៉្បាតាំងពីឆ្នាំ ២០១១ មកម្លេះដែលទទួលបានភ្ញៀវទេសចរជាង ១០លាននាក់មកហើយមកទល់សព្វថ្ងៃនេះ៕

width=466

រូបភាព១៖ ស៉្បាស្រាក្រហម

width=470

រូបភាព២៖ ស៉្បាតែបៃតង

 

/

រុបភាព៣៖ ស៉្បាស៊ុបមី

 

width=452

រូបភាព៤៖ ស៉្បាត្រាំទឹកកាហ្វេ

 

width=459

រូបភាព៥៖ ស៉្បាសូកូឡា

ដោយ៖ មិនា ប្រភព៖ bbc