ថ្ងៃមួយ មានបុរសចំណាស់ម្នាក់ ចង់ទិញសត្វសេក ដ៏ឆ្លាត និង ចេះ និយាយមួយក្បាល  ទុក សំរាប់និយាយគ្នាលេង  ពេលអផ្សុក។ បន្ទាប់មក គាត់   ក៏បានទៅហាងលក់សត្វ មួយកន្លែង។

/

បុរសចំណាស់៖ សួរ ម្ចាស់ហាង ថា តើលោក មានលក់សត្វសេក ចេះនិយាយ ទេ?

ម្នាស់ហាងឆ្លើយ៖ មាន ប៉ុន្តែ វាមានតំលៃថ្លៃណាស់ ព្រោះថា វាអាច និយាយបានពីរភាសា (អង់គ្លេស និង ខ្មែរ)

បុរសចំណាស់៖ ល្អណាស់ ខ្ញុំត្រូវការសត្វសេក ដ៏ឆ្លាត និងចេះនិយាយបានពីរ ភាសាចឹង! បុរសចំណាស់ ក៏បន្តសួរទៀតថា  តើធ្វើដូចម្តេច  ទើបដឹងថា វានិយាយភាសាខ្មែរ ឬ ភាសា អង់គ្លេស? 

ម្ចាស់ហាងឆ្លើយ៖ អូហ៍! វាងាយស្រួសទេ! លោកគ្រាន់តែ ចាប់ទាញជើងខាងឆ្វេងរបស់វា វានឹងនិយាយភាសាខ្មែរ  ទាញជើងខាងស្តាំរបស់វា   វានឹងនិយាយភាសា អង់គ្លេស។

បុរសចំណាស់៖ ចុះបើ ខ្ញុំទាញជើងទាំងពីរ របស់វា វានិយាយភាសា អ្វីដែរ?

រំពេចនោះ សត្វសេក ដែលនៅជិតនោះ ឆ្លើយថា ​ ធ្លាក់អញ...! អាងាប់...! 

ដោយ៖ វណ្ណៈ