អាមេរិក៖ នាង Rihanna មានវ័យ​២៤​ ឆ្នាំគឺជាតារាចម្រៀងស្រីដ៏ល្បីម្នាក់នៅក្នុងសហរដ្ឋអាមេរិក។​​ តាមការអោយដឹងពីរអ្នកសារពត៌មានអាមេរិក បានអោយដឹងថា ​នាង Rihanna បានមានគម្រោងដំណើរកំសាន្ដដ៏ធំមួយ ដែលអាចចំណាយទឹកប្រាក់រហូរដល់ ១០០,០០០ ផោនឯណ្ណោះ។width=454

Rihanna បាននិយាយថា​ បន្ទាប់ពីលោកយាយរបស់នាង Dolly បានស្លាប់ទៅ នាងចង់មានការលំហែរខួរក្បាលអោយបានរយៈពេលយូរបន្ដិច។​ នាងបានបន្ដថា នាងបានកក់ទូកសម្រាប់ ដើរលេងកំសាន្ដ​​ក្នុងរយៈពេលមួយសប្ដាហ៍ នៅឯដងទន្លេ Riveara ប្រទេសបារាំងរួចរាល់ហើយដែរ។ ដំណើរកំសាន្ដនេះទៀតសោត នាងនឹងធ្វើរដំណើរជាមួយម្ចាស់បេះដូងរបស់នាង គឺលោក Drake ។width=455

width=455

នាង Rihanna និងមិត្ដប្រុសនាង Drakeតាមសម្ដីរបស់ Rihanna បានប្រាប់អ្នកពត៌មាន The Sun ថា​ ​ដោសារនាងនឹងមិត្តប្រុសរបស់នាង លោក Drake ទើបតែស្គាល់គ្នាបានយៈពេលមួយខែ ពោលគឺនាងបានស្គាល់គ្នានៅឯក្លឹបរាត្រីមួយក្នុងទីក្រុងញូយ៉ក ដូច្នេះនាងពិតជាចង់បានដំណើរកំសាន្ដមួយដែលមានរយៈពេលយូរ និងរ៉ូម៉ាន់ទិកណាស់។ នាងបានបន្ដទៀតថា នាង និងមិត្តប្រុសនាង Drake នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី នៅពេលខាងមុខនេះទៀត៕

 

ដោយ៖ សារិនប្រភព៖ chinadaily