ភ្នំ Tianzi គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់ត្រកាល ពោរពេញទៅដោយទស្សនីយភាពដ៏ស្រស់បំព្រង ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ Zhangjiajie ក្នុងខេត្ត Hunan ប្រទេសចិន។
ភ្នំ Tianzi ផ្តល់នូវទិដ្ឋភាពដ៏ស្រស់ស្អាត នៅលើកំពូលភ្នំ ដោយមានកំពូលភ្នំនិមួយៗ ដុះដេញគ្នាជាជួរៗ ដោយមានរុក្ខបៃតង និង ព្រៃឈើច្រើនដុះនៅលើពី បង្កើតបានជាទស្សនីយភាពមួយដ៏ គួរឱ្យចាប់អារម្មណ៍។ ភ្នំ Tianzi គ្របដណ្តប់នៅលើផ្ទៃដីចំនួន ៦៧គីឡូម៉ែត្រការ៉េ និង មានកម្ពស់ ១,២៦២ម៉ែត្រ ពិតជារន្ធត់ ប្រសិនបើអ្នកឈរនៅលើកំពូលភ្នំហើយសម្លឹងមើលចុះមកខាងក្រោម។
ភ្ញៀវទេសចរ អាចធ្វើដំណើរកម្សាន្ត នៅលើភ្នំនេះ ដោយរថយន្ត ជិះទូក និងការជិះកន្រ្តក់ខ្សែកាបដើម្បីទស្សនា នូវទិដ្ឋភាពដ៏ស្រស់ស្អាត ដូចជាឋានសួគ៌ នៅជុំវិញតំបន់នេះ៕
សូមទស្សនា រូបភាព ខាងក្រោម




































3





ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ boomsbeat