មើលទៅ Junho ដូចជាចាប់ផ្ដើមមានអារម្មណ៍ស្រលាញ់នរណាម្នាក់។ កាលពីថ្ងៃទី ៦ ម្សិលមិញនេះគេបានសរសេរនៅក្នុង Tweeter របស់គេថា ខ្ញុំគិតថាប្រហែលជាឡូយហើយប្រសិនបើខ្ញុំមានសង្សារមួយស្អាតនឹងគេ តែមើលទៅខ្ញុំប្រហែលជាមិនអាចទៅរួចទេព្រោះតារាងពេលវេលាវាមានតែពេលដែលត្រូវខិតខំធ្វើការ ហើយនៅពេលដែលនបានទទួល tweet នេះ Taecyeon បានសរសេរតបវិញថា ឯងគិតបែបនេះដោយសារតែចម្រៀងនោះមែនទេ? Taecyeon ចង់និយាយដល់ការសម្ដែងរបស់Junho ក្នុងកម្មវិធី MBC Music ដែលគេបានសម្ដែងជាមួយនិង Kim So Eun ដែលពួកគែទាំង ២ បានចូលរួមសម្ដែងក្នុងវគ្គ Romantic Camping តើការសម្ដែងក្នុងកម្មវិធីនេះពិតជាធ្វើអោយ Junho ចង់មានស្នេហាមែនឬទេ? ចុះលោកអ្នកគិតយ៉ាងណាដែរ តើតារាមិនគួរមានមិត្តស្រីព្រោះខ្លាចមានរឿងអាស្រូវឬយ៉ាងណា?
ដោយ៖ វឌ្ឍនាប្រភពពី៖ allkpop