សារព័តមានរបស់ហូលីវូដ បានបង្ហោះរូបមួយចំនួន និងរាយការណ៍មកថា គេបានប្រទះឃើញនារីម្នាក់ ដែលមានរូបរាងដូច Selena ចូលក្នុងឡានក្រុងរបស់ Justin Bieber ពេលចាកចេញពីសណ្ឋាគារដែល Justin Bieber ស្នាក់នៅ ។

Selena ត្រូវគេឃើញថាបានយកអាវធំមានមួក និង ក្រណាត់រុំករ បិទបាំងមុខរបស់ខ្លួនយ៉ាងជិតឈឹង ចំណែក Justin Bieber វិញពាក់ស្រោមមុខចំលែករបស់ខ្លួន បណ្តើរគ្នាចូលឡានក្រុងរបស់ខ្លួនយ៉ាងលឿន ។  ដោយសារតែរឿង នេះគេជឿជាក់ទាំងស្រុងថា  គូរស្នេហ៍មួយគូរនេះពិតជាបានវិលត្រឡប់រកគ្នាវិញមែន បន្ទាប់មក Selena ក៏ចេញមុខនិយាយថានាងរួបរួមជាមួយ Justinវិញព្រោះនៅ ស្រឡាញ់អាណិត ហើយនាងចង់ផ្តល់ឪកាសអោយគេម្តងទៀត ៕

/

ដោយ ៖ លីលីប្រភព ៖ k14