Elle Macpherson តារា Super Model ជារាជនីនៃរាងកាយ The Body ប្រហែលជាត្រូវសុំចាញ់កញ្ញា Abbey Crouch ជាពិធីការនីប៉ុស្ត៍ទូរទស្សន៍ហើយមើលទៅក្រោយពេលដែល គេសង្កេតឃើញនាង Abbey ស្លៀក Bikini ហែលទឹកជាមួយរូបរាង យ៉ាងស្វែលស្រស់ស្អាតនៅឆ្នេរខ្សាច់កាលពីពេលថ្មីៗនេះ។
តែយ៉ាងណានាង Abbey បានប្រាប់ថា នាងត្រូវបានខិតខំជាខ្លាំងទំរាំបានរូបរាំងស្វែលស្អាតនេះនិយាយទៅគឺនាងសឹងតែនិយាយថា វេទនាណាស់។ ក្នុងឈុត Bikini ហែលទឹកជាមួយរូបរាងដ៏ Sexy តារាវ័យ ២៦ ឆ្នាំរូបនេះបានទៅលំហែកាយជាមួយក្រុមគ្រួសារ បង្អួតរាងដែលធ្វើអោយប្រុសៗមិនតិចទេ ដែលរមួលពោះ។
នាងបានប្រាប់ថានាងចំណាយពេលច្រើនណាស់ទំរាំបានទទួលលទ្ធផលនៃរូបរាងស្រឡូនស្អាតនេះដោយនាងត្រូវហាត់ប្រាណជាប្រចាំ ញុំាអាហារតម ដោយមានកម្រិតជាក់លាក់ ផឹក Diet Coke ញុំាសាឡាដផ្លែឈើ និងបន្លែ ហើយពេលខ្លះនាងក៏ត្រូវជក់បារីផងដែរដើម្បីកាត់បន្ថយភាពStress ដោយសារការបង្អត់អាហារនេះ។
តែយ៉ាងណាក្ដីនាងប្រាប់ថាម្ដាយរបស់នាងនៅតែមិនទាន់ពេញចិត្តនឹងរូបរាងនាងនៅឡើយនោះទេ៕


ដោយ៖ ម៉ូកាប្រភពពី៖ Dailymail