នាង Linda Chung និង Wu Chun ត្រូវបានគេអញ្ជើញចួលរួមក្នុងកម្មវិធីបង្ហាញម៉ូដរបស់លោក MarcJacobs កាលពីថ្ងៃទី ៤ កន្លងមកនេះ ដែលវាក្លាយជាការភ្ញាក់ផ្អើលមួយនៅពេលដែល Linda នាងបានដឹងថា​ Wu Chun គឺជាបងប្រុសរបស់នាងដែលបានបាត់ទៅយូរណាស់មកហើយ។/Linda នាងបានប្រាប់ថាវាពិតជាគួរអោយហួសចិត្តខ្លាំងណាស់ព្រោះច្រើនឆ្នាំមកហើយដែលខ្ញុំធ្លាប់ត្រូវបានមនុស្សដទៃគេបា្រប់ថាខ្ញុំមានមុខមាត់ដូចជា Wu Chun នេះយូរណាស់មកហើយ។ ហើយខ្ញុំក៏ឆ្ងល់ដែរថាតើម៉ាក់របស់ខ្ញុំគាត់ពិតជាលាក់បាំងអ្វីមួយពីខ្ញុំមែនឬមិនមែន។ សម្រាប់ Wu Chun វិញបានប្រាប់ថាគេធ្លាប់ធ្វើការជាមួយ Raymond Lam ហើយគេក៏ធ្លាប់បាននិយាយថងដែរថា ខ្ញុំនេះមានមុខមាត់ដូចជា Linda Chung ណាស់ហើយសូម្បីតែ Ekin Cheng ក៏ធ្លាប់និយាយបែបនេះដែរ។កាលពី ៤ ឆ្នាំមុនអំឡុងពេលដែលថតខ្សែភាពយន្តរឿង A Watchdog's Tale នាង Linda បានបង្ហោះរូបភាពមួយសន្លឹកដែលបណ្ដាលអោយគេគ្រប់គ្នាវង្វេងថាជា Wu Chun ខណៈដែលនាងកាត់សក់ខ្លី។ នាង​ Linda បានប្រាប់ថានាងពិតជារំភើបណាស់នៅពេលដែលបានជួប Wu Chun ជាលើកដំបូងព្រោះមានពាក្យនិយាយតៗគ្នាច្រើនឆ្នាំមកហើយដែលថាអ្នកទាំង ២ មានមុខមាត់ដូចគ្នា តែអ្នកទាំង២ រូបនេះមិនដែលបានជួបគ្នានោះទេ៕

ដោយ៖ ផានិតប្រភពពី៖ jaynestars.