YG Entertainment ទើបនឹងបានប្រកាសកាលពីពេលថ្មីនេះថាក្រុម 2NE1 នឹងលុបចោលការចេញផ្សាយបទចម្រៀងទោលថ្មីដែលរៀបនឹងចេញនាថ្ងៃទី ២៨ កក្កដានេះដោយលើកទៅចេញផ្សាយក្នុងខែតុលាវិញ។
បើតាមគំរោងដើមក្រុម 2NE1 បានប្រាប់ថាគេនឹងចេញផ្សាយបទចម្រៀងទោលថ្មីក្រោយកាចេញផ្សាយបទ I Love U តែជាមួយនឹងអាល់ប៊ុម New Evolution ដែលកំពុងតែល្បីនេះគេត្រូវចេញទៅសម្ដែងជាច្រើនកន្លែងនៅកូរ៉េដែលវាប៉ះពាល់ដល់ពេលវេលាក្នុងការថតបទចម្រៀងថ្មីនេះ។ហេតុនេះហើយខាង YG Entertainment បានប្រកាសថានឹងចេញផ្សាយបទចម្រៀងទោលថ្មីនេះនៅខែតុលាតែម្ដង តែមិនដឹងថានៅថ្ងៃណានោះទេ ឬក៏អាចចេញផ្សាយនៅក្នុងថ្ងៃដែលក្រុម kpopចេញទៅសម្ដែងនៅសហរដ្ឋអាមេរិកក៏ថាបាន តែមិនទាន់មានគំរោងច្បាស់លាស់នោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Allkpop