Suzy នៃក្រុម  miss A ក្លាយទៅជាតារាស្រីក្របមុខទស្សនាវដ្តីម៉ូដសំលៀកបំពាក់ CéCi។ កាលពីថ្ងៃទី ១៦ កញ្ញា ទស្សនាវដ្តី CéCi បានបង្ហាញក្របមុខរបស់ខ្លួន សំរាប់ការបោះពុម្ភផ្សាយក្នុងខែតុលាខាងមុខនេះ នៅលើ គេហទំព័រ Facebook។ /ជាមួយនឹង សក់រួញអង្កាញ់ៗពណ៌ខ្មៅ Suzy មើលទៅពិតជាស្រស់ស្អាតដូចទេពអប្សរ។ រូបភាពជាច្រើនទៀត របស់ Suzy ថតឲទស្សនាវដ្តី CéCi នឹងត្រូវចេញផ្សាយនៅក្នុងខែតុលានេះ។ ម៉្យាងវិញទៀត ថ្មីៗនេះ នាងកំពុងមមាញឹក ក្នុងការរៀបចំថតរឿង “Dorihwaga” ដែលនឹងចាក់ផ្សាយក្នុងឆ្នាំ ២០១៥។/ក្រៅពីរវល់នឹងការច្រៀង Suzy ក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសំរាប់រឿង “Man From the Stars ហើយនាងថែមទាំងបានថតរូបឲទស្សនាវដ្តី CéCi និង GRAZIA​ ថែមទៀតផង។

/

 

ប្រែសំរួលដោយ៖  ចិត្រាប្រភព៖  soompi