តារាស្រីៗដែលចូលចិត្តពាក់ស្បែកជើងកែងចោតខ្លាំងនោះ ភាគច្រើនគឺតែងតែមានបញ្ហាលក់មុខលើឆាកដោយសារតែកែងចោទនេះជារឿយៗ ក្នុងនោះក៏មានតារាចិនផងដែរ ថ្ងៃនេះយើងក្រលេកទៅមើលតារាចិនដែលលក់មុខលើឆាកដោយសារតែស្បែកជើងកែងចោទពេកបន្តិចទៅមើល។

១. តារាភាពយន្ត និងពិធីការនីនាង Lui Yan

/

/

/

នាង Lui Yan ថ្ងៃដែលឡើងឆាកសម្ដែងនោះហាក់ដូចជាមិនអាចទប់ខ្លួនបាន ឬយ៉ាងណាទេ គេគ្រាន់តែដឹងថានាងបិះនឹងដួលទៅហើយ មើលទៅគឺមកពីស្បែកជើងកែងរបស់នាងវាខ្ពស់ពេកហើយចំពោះរូបភាពរបស់នាងនោះគឺត្រូវបានគេថតជាប់ទុកជាអនុស្សាវរីយគ្រប់ប៉ុស្ត៍។

២. ពិធីការនីនាង Stafanie

/

/

/

សម្រាប់ពិធីការនីរូបនេះក៏មិនខុសពីនាង Lui Yan ខាងលើនោះទេគឺដោយសារតែមិនអាចទប់លំនឹងបាន ហើយធ្វើអោយនាងលក់មុខមែនទែននៅលើឆាក ដែលវាក៏ជាលើកទី ១ របស់នាងដែលត្រូវមកខ្មាស់គេបែបនេះ។

៣. ពិធីការនីរបស់ TVB នាង Ruling

/

/

/

ពិធីការនីរូបនេះត្រូវបានគេគ្រប់គ្នាស្គាល់ថាជាពិធីការនីដែលមានប្រជាប្រិយជាងគេនៅក្នុងស្ថានីយ TVB ហើយនាងកំពុងតែបណ្ដើរមិត្តរួមការងារចូលរួមក្នុងកម្មវិធីស្រមោលសមួយនៅក្នុងទីក្រុង ហុងកុង ស្រាប់តែមានបញ្ហាតែម្ដងនៅពេលដែលចុះជណ្ដើរ ព្រោះតែទាក់ស្បែកជើងកែងនឹងសំពត់រ៉ូប។

៤. តារាបង្ហាញម៉ូដនាង Along Tan

/

/

នាង Along Tan តារាបង្ហាញម៉ូដរូបនេះក៏ដូចជានាង Ruling ដែរ ដែលនាងកំពុងតែដើរបង្ហាញម៉ូដហើយក៏ទាក់ស្បែកជើងកែងជាមួយនឹងរ៉ូបវែងរបស់នាង តែជាសំណាងដែរដែលនាងមិនបានទាក់រ៉ូបដល់របូត។

៥. តារាបង្ហាញម៉ូដកំពូលសិចស៊ី កាន លូលូ

/

/

នាង កាន លូលូ នរណាក៏ស្គាល់ដែរ ថាជាតារាកំពូលសិចស៊ី ដែលរាល់ថ្ងៃកំពុងតែតាមប្រម៉ាញ់រកអនាគតប្ដីរបស់ខ្លួននៅឡើយ។ ថ្ងៃដែលនាងលក់មុខនោះគឺដោយសារតែស្បែកជើងរបស់នាងខ្ពស់ពេកបណ្ដាលអោយបាត់លំនឹង៕

ដោយ៖ ម៉ូកាប្រភពពី៖ k14