តារាចម្រៀងវ័យ ២៤ ឆ្នាំ Rihanna បានចំណាយពេលមួយល្ងាចជាមួយ Chris Brown នៅលើនាវាយក្យមួយនៅដែនសមុទ្ទភាគខាងត្បូងប្រទេសបារាំង។
Chris បានជួលនាវានេះដោយគិតប្រាក់ជានាទីហើយបានអញ្ជើញសង្សារចាស់របស់ខ្លួនមកចូលរួមពិធីជប់លៀងតូចមួយនៅលើនាវានេះ ហេតុការណ៍ទាំងនេះកើតក្រោយពេលដែល Chris ឮគេគ្រប់គ្នានិយាយថា Rihanna និង Drake កំពុងតែស្និទ្ធជាមួយនឹងគ្នា។ វាប្រៀបបានដូចជាការរៀបចំទុកមួយដូច្នោះដែរព្រោះ Chris បានជួលនាវានេះដើម្បីថតវីដេអូចម្រៀងជាមួយ Ludacris និងតារាចម្រៀង Rap Swizz Beatz ហើយនាវានោះចតនៅក្បែកន្លែងដែល Rihanna ទៅសម្រាកលំហែរជាមួយ Drake នៅប្រទេសបារាំង។

នាវាដែល Chris Brown ជួលយកមកបង្អួត Rihanna
នាវាកំសាន្តដែល Chris ជួលមកនេះគឺជានាវាដែលធំជាងគេលំដាប់ទី ៩ ហើយកាលពីថ្មីៗនេះតារាចម្រៀងរូបនេះក៏ទើបនឹងបានបែកផ្លូវគ្នាពីមិត្តស្រីសញ្ជាតិដើមវៀតណាម របស់ខ្លួនផងដែរដោយយកហេតុផលថាគេលួចមានទំនាក់ទំនងស្នេហាជាមួយនឹង Drake ហើយពេលនេះមើលទៅដូចជាគិតថាឆ្នាំងចាស់បាយឆ្ងាញ់ហើយមើលទៅបានជាត្រលប់មកចែចង់ Rihanna វិញ។ យើងចាំមើលទាំងអស់គ្នាទៅមើលថាតើពួកគេទាំង ២ នាក់នឹងទៅជាយ៉ាងណា ឬក៏ហេតុការណ៍អាក្រក់កាលពីឆ្នាំ ២០០៩ អាចនឹងកើតឡើងសារជាថ្មី?

Rihanna ត្រូវបាន Chris វាយយ៉ាងចាស់ដៃ ក្នុងយប់ថ្ងៃ Grammy កាលពីឆ្នាំ ២០០៩
ដោយ៖ ម៉ូកាប្រភពពី៖ TheSun