
ទឹកធា្លក់Havasu ស្ថិតនៅតំបន់ឧទ្យានជាតិជ្រោះGrand នៅArizona ជាកន្លែងកំសាន្តមួយដ៏ស្រស់ឆើតឆាយ និង មានទេសភាពទឹកធ្លាក់ដ៏ស្រស់ស្អាត មានទឹកហូរពណ៌ខៀវ និង ពណ៌បៃតងនៅខាងក្រោម ដែលជាកន្លែងដ៏ល្អសំរាប់ហែលទឹកលេងកំសាន្ត។ ទឹកធ្លាក់Havasu គឺមានការលំបាកក្នុងការធ្វើដំណើរដោយថ្មើរជើងហើយតម្រូវឲ្យយើងជិះរថយន្តឡើងលើកំពូលភ្នំ Hualapai Hilltop និង បន្ទាប់មកឡើងទៅកន្លែងទឹកធ្លាក់ចំងាយ១៦គីឡូមែត្រ កាត់តាមភូមិតូចមួយឈ្មោះSupaiមានចំងាយ៣គីឡូមែត្រពីកន្លែងទឹកធ្លាក់។ កន្លែងនោះគឺមិនឆ្ងាយទេសំរាប់ការដើរកំសាន្ត យើងអាចធ្វើដំណើរដោយឧទ្ធម្ភាគចក្រទៅភូមិSupaiក៏បាន និង ជិះសេះទៅកន្លែងទឹកធ្លាក់ក៏បាន។ អ្នកទេសចរណ៍ទាំងអស់អាចបោះជំរុំ នៅជិតកន្លែងទឹកធ្លាក់ ឬ ស្នាក់នៅផ្ទះសំណាក់នៅក្នុងភូមិSupai ដែលមានផ្ទះសំណាក់មួយ និងហាងកាហ្វេមួយនៅទីនោះ។ មួយវិញទៀត ជំរើសដ៏ល្អ ភ្ញៀវទេសចរណ៍ស្វែងរកកន្លែងស្នាក់នៅល្អបាន ដែលមានចំងាយ១៧៧គីឡូមែត្រក្នុងទីក្រុងSeligman។នៅតំបន់នេះក៏មានកន្លែងទឹកធ្លាក់ដ៏ស្រស់ស្អាតបួនដែរ គឺទឹកធ្លាក់Navajo Falls ទឹកធ្លាក់Supai Falls ទឹកធ្លាក់Mooney Falls និងទឺកធ្លាក់Beaver Falls។











ដោយៈ វណ្ណៈប្រភពៈ beautifulplacestovisit