បើតាមគេហទំព័រ Soompi នៅក្នុងកិច្ចសំភាសន៏មួយ កាលពីថ្ងៃទី ៧ តុលា តារាសំដែង Jung Kyung Ho​ បានពិភាក្សាពីស្ថានភាពបច្ចុប្បន្ន និងគំរោងនាពេលអនាគត នៃទំនាក់ទំនងជាមួយនឹង Sooyoung សមាជិកក្រុម Girls’ Generation។ / width=528 តារាសំដែងម្នាក់នេះ បាននិយាយដោយ បើកចំហរ ថា៖ ពួកគេទាំងពីរនាក់ដំណើរការទៅយ៉ាងរលូន ហើយឥលូវនេះ គេកំពុងតែមើលរឿង ដែល Sooyoung បានសំដែង។ នៅពេលដែលត្រូវបានសួរអំពី គំរោងការរៀបការ Jung Kyung Ho​ បាន បង្ហើបថា៖ ខណៈពេលដែល អ្វីៗ មិនទាន់បានសំរេច ប្រសិនបើមានឱកាស ពីធីមង្គលការ នឹង ចាប់ផ្តើមក្នុងពេលឆាប់ៗនេះ។ កាលពីខែសីហា Jung Kyung Ho បានបញ្ជាក់ថា គេនឹង សុំ Sooyoung រៀបការ ប្រសិនបើគេនឹង ទទួលបានពានរង្វាន់ តារាសំដែងដ៏ឆ្នើម។

 

 

 

ប្រែសំរួលដោយ៖  ដាណាប្រភព៖  lollipop