Drake ថ្មីៗនេះកំពុងតែមានបញ្ហាជាមួយនឹង Chris Brown ទៀតហើយដោយសារតែបញ្ហាដដែលដូចជាកាលពីមុនគឺដោយសារស្រី។
ហើយជាមួយគ្នានេះផងដែរ Chris បានបែកផ្លូវពីសង្សារសញ្ជាតិដើមវៀតណាមរបស់គេហើយគឺKarrueche Tran ដោយគេគិតថានាងកំពុងតែទាក់ទងជាមួយ Drake ទោះជានាងខំពន្យល់គេទាំង២ មិនមានអ្វីពាក់ព័ន្ធនឹងគ្នាក៏ដោយ។ Chris បានលុបរាល់រូបថតរបស់គេនិងមិត្តស្រីចោលទាំងអស់ពីក្នុង Twitter និង Instargram។បើនិយាយពីរឿងរ៉ាវរបស់ Chris និង Drake នេះមិនមែនជាលើកទី ១ នោះទេព្រោះមើលទៅ Chrisដូចជាមិនសប្បាយចិត្តជាមួយ Drake តាំងពីដើមមកព្រោះ Chris គេបានចូលសិល្បះតាំងពីអាយុ១៧ ១៨ ឆ្នាំហើយបានចេញច្រើនអាល់ប៊ុម និងរាប់សិបបទមកហើយ ប៉ុន្តែចំពោះ Drake គ្រាន់តែត្រូវបាន Lil Wayne នាំចូល Young Money ហើយចេញបាន ១ អាល់ប៊ុមដំបូងនោះស្រាប់តែអាចវ៉ាខ្លួនបានទាំងចំណូល និងភាពល្បីល្បាញ។ មិនត្រឹមតែប៉ុណ្ណោះ Chris មានបញ្ហាជាមួយនឹង Drakeដោយកាលពីមុនពេលដែលគេបែកពី Rihanna គេបានចោទថា Drake បានមកញ៉ែមិត្តស្រីរបស់ខ្លូនហើយក្រោយពីពេលដែល Drake និង Rihanna បានចេញបទចម្រៀង What's My Name រួមគ្នាមកនោះក៏ធ្វើអោយមានបញ្ហាធំតែម្ដងដែលបណ្ដាលអោយមានហិង្សារវាង Chris និង Rihanna។ហើយមកដល់ពេលនេះគឺ ១ រឿងទៀតហើយចាំមើលថាតើវានឹងក្លាយជាយ៉ាងណា ព្រោះប៉ុន្មានខែកន្លងមកនេះគែសង្កេតឃើញ Chris កំពុងតែតាមញ៉ែ Rihanna។ តើ Rihanna អាចព្រមអត់ទោសអោយអតីតមិត្តប្រុសរូបនេះបានទេ?
ដោយ៖ ម៉ូកាប្រភពពី៖ Hollywoodlife