កាលពីពេលថ្មីៗនេះ Kangta បានបង្ហាញខ្លួនក្នុងកម្មវិធី tvN's Baek Jing Yeon's People Inside ដែលប្រធានបទនោះគឺថាអ្វីដែលតារា Kpop រូបនេះខ្លាចនោះគឺខ្លាចអត់ប្រពន្ធ!/Kangta បានប្រាប់ថាការពិតទៅវាព្រោះតែគេមិនមានពេលវេលាក្នុងការគិតគួរពីស្នេហាព្រោះតែរវល់ជាមួយនឹងការងារសិល្បះប៉ុណ្ណោះ និយាយរួមទៅគឺមិនមែនដូចជាមនុស្សមួយចំនួនដែលថាគេជាមនុស្សប្រុសខ្ទើយនោះទេ។ ក្នុងនោះពិធីករបានសួរទៅកាន់ Kangta ថា តើការរស់នៅក្នុងជីវិតដែលនៅលីវបែបនេះដោយមិនធុញទ្រាន់មកពីគេបានរៀនមេរៀនពី Shin Seung Hoon ដែលជាមិត្តជិតស្និទ្ធដែលនៅកំលោះចាស់នោះឬ? ស្រាប់តែពេលនោះ Kangta បានប្រាប់ទៅវិញថា បើនិយាយពីរឿងនេះ Seung Hoon មិនមែននាំអោយគេចង់នៅលីវទេ បរិបទបែបនោះវាធ្វើអោយខ្ញុំខ្លាចទៅវិញទេព្រោះខ្ញុំខ្លាចបំផុតគឺមិនបានរៀបការ! បើមើលទៅ Seung Hoon នោះខ្ញុំគិតថាខ្ញុំមិនអាចធ្វើដូចគាត់បាននោះទេព្រោះខ្ញុំក៏ចង់បង្កើតគ្រួសារមានសុភមង្គលមួយដែរ។តារា Kpop កូរ៉េមួយរូបនេះលោកអ្នកប្រហែលជាធ្លាប់បានស្ដាប់នូវបទចម្រៀងមនោសញ្ចេតនាដ៏សែនកំសត់របស់គេហើយមើលទៅដែលច្រៀងជាមួយនឹង Vanness នោះគឺបទ 127Days ហើយពេលថ្នីៗនេះគេក៏បានបង្ហាញខ្លួនជាគ្រូក្នុងកម្មវិធី The Vioce Korea ផងដែរ។ Kangta និយាយរឿងគ្រួសារបែបនេះប្រហែលជាមានស្រីៗមិនតិចទេដែលរម្ជួលចិត្តនោះ!

ដោយ៖ នីតាប្រភពពី៖ Allkpop