/ជូតរាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ថ្ងៃនោះលោកអ្នកមិនគួរសម្រេចចិត្តធ្វើការងារធំដុំនោះទេព្រោះអាចបណ្ដាលអោយខូចការ បើមាននរណាមកបបួលរកស៊ីគួរណាកុំប្រថុយអោតសោះប្រយ័ត្នចាញ់បោកគេ។ ធ្វើដំណើរផ្លូវជិតផ្លូវឆ្ងាយគួរណាមានមនុស្សទៅជាមួយព្រោះអាចមានគ្រោះថ្នាក់។ ស្នេហាថ្ងៃនេះរកាំរកូសព្រោះសម្ដី មិនយល់គ្នាដូចនេះគួរណាស្ងៀមជាងស្រដី។ឆ្លូវរាសីថ្ងៃនេះល្អបង្គួរ។ កិច្ចការរកទទួលទានសមប្រកបធម្មតាមិនមានអ្ចីមិនល្អនោះទេតែប្រសិនបើមានមនុស្សស្បែកខ្មៅមកបបួលរកទទួលទានសូមកុំទាន់អាលសម្រេចចិត្តភ្លាមៗ។ ធ្វើដំណើរទីឆ្ងាយជិតគួរណាប្រយ័ត្នខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ ស្នេហាធម្មតាល្អូកល្អើនពុំមានអ្វីគួរអោយបារម្ភនោះទេ។ខាលរាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានកុំទាន់អាលសម្រេចកិច្ចការធំប្រយ័ត្នបង់ការអត់ប្រយោជន៍។ ធ្វើដំណើរទៅណាមកណា ទីឆ្ងាយជិតគួរណាប្រយ័ត្នប្រយែងព្រោះអាចមានមនុស្សនាំរឿង។ ស្នេហាដូចចានក្នុងរាវតែងតែប៉ះគ្នាតិចតួចតែកុំប្រកាន់គ្នាប្រយ័ត្នមានរឿងធំដល់ដាច់គ្នា។ថោះរាសីថ្ងៃនេះល្អបង្គួរ។ រាល់កិច្ចការរកទទួលទានសមប្រកបទៅជាធម្មតាពុំមានអ្វីគួរអោយកត់សម្គាល់នោះទេ។ ការធ្វើដំណើរទៅណាមកណាសូមប្រយ័ត្នបន្តិចពិសេសដំណើរផ្លួវឆ្ងាយខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។ ស្នេហាល្អូកល្អើនជាធម្មតាតែអាចមានរៀងរកាំរកូសបន្តិចបន្តួច។រោងរាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររកទទួលទានប្រកបជោកជ័យសមប្រកបលុយកាក់ហូរចូល។ ធ្វើដំណើរទៅណាមកណាមានគេនាំលាភសុវត្តិភាពគ្រប់ទិស។ ស្នេហាធម្មតាមិនមានអ្វីមិនល្អគួរអោយកត់សម្គាល់នោះទេមានតែផ្អែមល្ហែមមិនដាច់។ម្សាញ់រាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានប្រកបជោកជ័យមាសប្រាក់ចូលគ្រប់ទិសទីជាពិសេសមានមនុស្សនាំលាភ។ ធ្វើដំណើរទៅណាមកណាជួបតែសុវត្តិភាពថ្ងៃនេះជាថ្ងៃល្អសម្រាប់លោកអ្នកធ្វើដំណើរ។ ស្នេហាល្អូកល្អើនផ្អែមល្ហែមដូចទឹកឃ្មុំខែចែត្រ។មមីរាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានមានបញ្ហាច្រើនគួរណាកុំទាន់អាលសម្រេចចិត្តលើការងារធំ។ ធ្វើដំណើរទៅណាមកណាអាចជួបបញ្ហាធំ គួរណាតមការធ្វើដំណើរផ្លូវឆ្ងាយ។ ស្នេហាថ្ងៃនេះជួបតែក្ដីក្ដាំរកាំរកូសភាគច្រើនចេញពីមាត់ប្រុស គួរណាស្ងៀមជាងស្រដី។មមៃរាសីថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់កិច្ចការរកទទួលទានទទួលបានផលជាអតិបរមាមិនត្រឹមតែប៉ុណ្ណោះសម្រាប់អ្នកដែលគិតចង់បើកអាជីវកម្មថ្មីថ្ងៃនេះជាថ្ងៃមង្គលគួរណាសង្វាតព្រោះចំថ្ងៃល្អ។ ធ្វើដំណើរទៅណាមកណាជួបតែក្ដីសុខសប្បាយ។ ស្នេហាផ្អែមល្ហែមល្អូកល្អើនជាងសព្វមួយដង។វករាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ រាល់កិច្ចការរកទទួលទានអាចមានបញ្ហាធំជាប្រាកដ បែបនេះសូមកុំទាន់អាលសម្រេចចិត្តធ្វើលើការធំប្រយ័ត្នបង់ប្រយោជន៍។ ធ្វើដំណើរទៅណាមកណាសូមមេត្តាប្រយ័ត្នព្រោះអាចមានមនុស្សនាំបញ្ហា។ ស្នេហាគួរណាផ្អាកជួបប្រសើជាងជួបព្រោះវេលានេះជាវេលាមិនល្អអាចនាំរឿងមិនល្អ។រការាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានកុំទាន់អាលសម្រេចកិច្ចការធំប្រយ័ត្នបង់ការអត់ប្រយោជន៍។ ធ្វើដំណើរទៅណាមកណា ទីឆ្ងាយជិតគួរណាប្រយ័ត្នប្រយែងព្រោះអាចមានមនុស្សនាំរឿងចររាសីថ្ងៃនេះល្អបង្គួរ។ ការងាររបររកទទួលទានមានម៉ូយចូលជាប្រចាំមិនមានអ្វីជាអាក្រក់គួរអោយកត់សម្គាល់នោះទេ។ ការធ្វើដំណើរទៅមកឆ្ងាយជិតក៏មិនមានអ្វីខុសប្រកតីដែរ។ ស្នេហាវិលវល់ទៅមកធម្មតាមិនមានអ្វីដែលគួរអោយកត់សម្គាល់នោះទេ តែកុំលេងសម្ដីពេកប្រយ័ត្នមានបញ្ហា។កុររាសីថ្ងៃនេះស្រុតចុះយ៉ាងខ្លាំង។ ការងាររកទទួលទានមិនសូវជារកបានណាស់ណានោះទេថ្ងៃនេះវេលាមិនល្អកុំទាន់អាលសម្រេចការងារធំព្រោះអាចបង់ខាតប្រយោជន៍អត់អំពើ។ ធ្វើដំណើរទៅណាមកណាអាចមានបញ្ហា។ ស្នេហាមិនសូវជាយល់ចិត្តគ្នាប្រសិនបើប្រុសគួរណាចេះលោងលោមតែកុំប្រើសម្ដីធ្ងន់ប្រយ័ត្នស្រីប្រកាន់ប្រុសប្រកែក។