G-Dragon ទើបនឹងបានបង្ហើបពីពត៌មានបន្តិចដែលគេនឹងចេញផ្សាយអាល់ប៊ុមទោលថ្មីរបស់គេក្នុងពេឆាប់ៗ។/បើតាមអ្នកនាំពាក្យពីផលិតកម្មបានប្រាប់អោយដឹងថា GD នឹងធ្វើការប្រគុំតន្រ្តីមួយហើយនឹងធ្វើការប្រកាសអាល់ប៊ុមថ្មីតែម្ដងនៅចុងខែសីហាខាងមុខនេះ ហើយនេះគឺជាអាល់ប៊ុមទី ១ ហើយក្នុងរយៈពេល ៣ ឆ្នាំក្រោយពីចេញផ្សាយអាល់ប៊ុម Heartbreaker ក្នុងឆ្នាំ ២០០៩។តែទោះជាយ៉ាងណាគេគ្រាន់តែដឹងថាអាល់ប៊ុមថ្មីនេះនឹងចេញផ្សាយក្នុងខែសីហាប៉ុណ្ណោះ ចំពោះថ្ងៃគឺមិនទាន់មានបញ្ជាក់ច្បាស់នោះទេ មានមតិមួយចំនួនគិតថាអាល់ប៊ុមនេះនឹងអាចេញផ្សាយក្នុងថ្ងៃខួបកំណើតរបស់គេនៅថ្ងៃទី ១៨ សីហា ដូចកាលដែលចេញផ្សាយ Heartbreaker កាលពីឆ្នាំ ២០០៩ដូចគ្នា។ តែយ៉ាងណាមានប្រភពពត៌មានមួយបានអះអាងថា GD និងចេញវីដេអូ Teaser នៅថ្ងៃខួបកំណើតរបស់គេ៕

ដោយ៖ ម៉ូកាប្រភពពី៖ Allkpop