Beyonce តារាចម្រៀងល្បីដែលជាតារាក្នុងដួងចិត្តមនុស្សជាច្រើននោះ កំពុងតែមានគំរោងក្នុងការវាយលុកសិល្បះសារជាថ្មីក្នុងឆ្នាំ ២០១៣ ខាងមុខនេះ ក្រោយពេលដែលនាងបានសម្រាកពីអាជីពអស់រយៈពេលយូរ ដោយសារការរវល់ក៏ដូចជាពរពោះកូនទី ២។
ក្នុងឆ្នាំ ២០១៣ ខាងមុខនេះ នាងមានគំរោងក្នុងការចូលរួមកម្មវិធីប្រគុំតន្រ្តី The Super Bowl ប្រចាំឆ្នាំនាថ្ងៃទី ៣ កុម្ភៈ ២០១៣ ហើយនាងក៏មានភាពយន្តមួយដែលនាងដើរតួរផងដែរគឺរឿង EPIC ដែលនឹងមានចាក់បញ្ចាំងនាខែឧសភា ២០១៣ ក្នុងឆ្នាំ ២០១៣ ខាងមុខនេះ នាងអាចនឹងមានអាល់ប៊ុមថ្មីដែលជាអ្វីដែលប្រិយមិត្តរង់ចាំយ៉ាងអន្ទះសារ អាចនឹងចេញលក់ជាសារធារណៈ តែទាំងនេះមិនទាន់អស់នោះទេ ព្រោះ HBO បានសហការណ៍ក្នុងការថតជាខ្សែភាពយន្តមួយទៀតដែលពិសេសសម្រាប់តារាចម្រៀងល្បីមួយរូបនេះ។
Beycone's HBO Documentary ត្រូវបានគេរៀបចំថតហើយកាលពីប៉ុន្មានសប្ដាហ៍មុននេះ ដោយខ្សែភាពយន្តឯកសារនេះត្រូវបានបង្កើតឡើងដោយ Home Box Office ហើយផ្ដោតសំខាន់ជាភាពយន្តឯកសារលើជីវិតរបស់តារាចម្រៀង Beyonce នឹងមាននិយាយពីរាល់បញ្ហា រាល់ទឹកភ្នែក និងរាល់ភាពសប្បាយរីករាយដែលនាងធ្លាប់បានឆ្លងកាត់មករហូតដល់កម្រិតមួយដែលគេចាត់ទុកជាតារាល្បី ទាំងជិវិតឯកជន និងជីវិតសិល្បះត្រូវបានគេចងក្រងចេញជាភាពយន្តឯកសារមួយ ហើយខ្សែភាពយន្តនេះនឹងមានចាក់បញ្ចាំង Premiere នៅថ្ងៃទី ១៦ កុម្ភៈ ២០១៣ ខាងមុខនេះ។ ប្រិយមិត្តរបស់ Beyonce គ្រប់គ្នាយើងរង់ចាំទស្សនាខ្សែភាពយន្តឯកសារនេះទៅមើលថាតើជីវិតរបស់តារាល្បីរូបនេះ ឆ្លងកាត់ការលំបាក និងបញ្ហាអ្វីខ្លះទំរាំមានថ្ងៃនេះ?

Beyonce និងស្វាមី J-Z
ដោយ៖ ម៉ូកា