កាលពីពេលថ្មីៗនេះ ស្រីស្អាត U50 នាង Patti Stanger​ ដែលជាពិធីការិនីរបស់កម្មវិធីទូរទស្សន៍ Millionaire Matchmaker  បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង   នៅពេលនិយាយពី Taylor Swift ។Patti Stanger ថ្លែងថា Taylor Swift ​មានស្នេហាជាច្រើនលើក តែតាមពិត នាងមិនបានស្រឡាញ់បុរសទាំងនោះទេ នាងមានស្នេហាគឺដើម្បីចម្រៀងតែប៉ុណ្ណោះ។Patti Stanger បាននិយាយនៅលើទំព័រ Us Weekly ថា ៖ Taylor Swift ​បានទាក់ទងជាមួយនិងបុរសមួយចំនួន ហើយក្រោយមក  នាងអាចសរសេរ និងច្រៀងបទចម្រៀងស្ដីអំពី  ការបែកបាក់របស់ពួកគេ។ ខ្ញុំមិនគិតថា នាងមានស្នេហាដោយពិតនោះទេ  នាងគ្រាន់តែដើម្បីនិពន្ធចម្រៀង។ ដូច្នេះ  សូមទុកឱ្យនាងបានចាកចេញពីវិស័យនេះ  ដើម្បីកែប្រែការញៀន​​  ទាក់ទងស្នេហាររបស់នាង។ ប្រសិន នាងពិតជាស្រឡាញ់បុរសទាំងនោះមែន   សូមនាងបញ្ឈប់ការនិពន្ធចម្រៀងបែកបាក់របស់ខ្លួន។
ប៉ុន្ដែយ៉ាងនេះក្ដី នៅលើទំព័ររបស់ខ្លួន Taylor​ បានថ្លែងថា ខ្លួន   និង Michael ​នៅតែមានទំនាក់ទំនងល្អ។ Taylor សរសេរថា ៖ ហេ អ្នកទាំងឡាយ Michael J.Fox​ បានទាក់ទងមកខ្ញុំ ក្នុងថ្ងៃនេះ ហើយយើងនៅតែមានទំនាក់ទំនងល្អនឹងគ្នា។ អរគុណ។ល។។ ព័ត៌មានខាងលើនេះ  ​បង្ហាញថា Taylor ​បានមានការណាត់ជួប​  និងមានភាពស្និទ្ធស្នាលជាមួយនិង Michael   ដើម្បីចៀសវាងការយល់ច្រឡំ។
width=383width=387
ដោយ ៖ សីហាប្រភព ៖ k14