តារាសំដែងស្រី Molly Glynn ដែលបានដើរតួនៅក្នុងរឿង Chicago Fire បានស្លាប់ដោយសារតែដើមឈើមួយដើម បានរលំលើ នាងខណៈពេលដែលមានព្យុះ នេះបើតាមប្តីរបស់នាងឲដឹង។ width=500//Glynn  ដែលមានអាយុ ៤៦ឆ្នាំ បានជិះកង់់លេងនៅឯ​ ជាយក្រុង Chicago ជាមួយនឹងប្តីរបស់នាងលោក Joe Foust ស្របពេលដែលមានខ្យល់ព្យុះមួយយ៉ាងខ្លាំងបានបក់បោកធ្វើឲរលំដើមឈើ និងសង្កត់ត្រូវនាងតែម្តង។ នាងត្រូវបាន បញ្ជូនទៅ មន្ទីរពេទ្យនៅក្នុងទីក្រុង Evanston ភ្លាមៗ  ដែលវានៅជិតនឹងជាយក្រុង Chicago។ ដោយសារតែស្ថានភាព ធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន នាងក៏បានបាត់បង់ជីវិត នៅឯមន្ទីរពេទ្យនោះទៅ។//អ្នកស៊ើបអង្កេតម្នាក់បានប្រាប់ CNN ថា៖ មន្ត្រីប៉ូលីសកំពុងស៊ើបអង្កេតករណីនេះ ដោយធ្វើការពិនិត្យសាកសព។ ការស្លាប់របស់នាង បានធ្វើឲសហគមន៏ភាពយន្ត Chicago  ជួបប្រទះបញ្ហាលំបាកជាច្រើន។ /

width=500

 

 

 

ប្រែសំរួលដោយ៖  មុនីប្រភព៖  cnn