បងប្អូនជនជាតិ ប៉ាលីស្ទីន ២នាក់ បាននិយាយថា ពួកគេបានទិញឆ្នោតហើយត្រូវប្រាក់រង្វាន់៥លានដុល្លាដែលពួកគេបានទិញពី ហាងទំនិញរបស់ឪពុកខ្លួននៅសហរដ្ឋអាមេរិក   កាលពី ៦ឆ្នាំមុន ហើយនៅពុំទាន់ទទួលបានរង្វាន់នៅឡើយ។

ចំណែកឯស្ថាប័នឆ្នោតក្រុងញូវយក វិញបាននិយាយថា បងប្អូនទាំងពីរនាក់នេះឈ្មោះ Andy Ashkar វ័យ ៣៤ឆ្នាំ និង Nayel Ashkar វ័យ ៣៦ឆ្នាំ បានមកដកប្រាក់រង្វាន់ហួសកំណត់រយៈពេល ១១ថ្ងៃទៅហើយកាលពី ៦ឆ្នាំមុន។ ហើយសព្វថ្ងៃក្រុមហ៊ុនឆ្នោតរង្វាន់នោះបានបិទតាំងពីឆ្នាំ ២០១១ មកម្លេះ។

width=459

រូបភាព៖ កន្លែងលក់ឆ្នោតកាលពី ៦ឆ្នាំមុន

លោក Andy Ashkar បាននិយាយថា កាលនោះលោកត្រូវត្រៀមខ្លួន និងរៀបចំគំរោងជាមុនសិនមុននឹងទៅទទួលលាភសំណាងរបស់ខ្លួន។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនឆ្នោតម្នាក់ បាននិយាយថា  ឆ្នោតរង្វាន់ត្រូវបានពន្យាពេលប្រគល់ដល់អ្នកទាំងពីរដោយសារតែបានស៊ើបអង្កេតឃើញថា    អ្នកទាំងពីរមានជាប់សាច់ឈាមជាមួយអ្នកលក់ (ឪពុកបង្កើត)៕

ដោយ៖ តុលា

ប្រភព៖ sky