ការលេចចេញនូវ នាងមច្ឆា ដ៏ស្រស់ស្អាតម្នាក់ ស្លៀកសំលៀកបំពាក់ពណ៌ខៀវផ្លេកៗ បានធ្វើឲ្យមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាជននៅទីក្រុង Changzhou ខេត្ត Hebei ប្រទេសចិន។ នារីម្នាក់នេះ បានណែនាំខ្លួនថា នាងមកពីសមុទ្រជិតកោះ Diaoyu/Senkaku, កន្លែងដែលប្រទេសចិន និងជប៉ុនកំពុងមានជម្លោះ។
នារីម្នាក់នេះបានឲ្យដឹងថា នាងត្រូវបានវង្វេងឡើងមកលើគោក ព្រោះតែហេតុការណ៍ស្មុគស្មាញមួយកាលពីពេលកន្លងទៅថ្មីៗនេះ ហើយសព្វថ្ងៃមិនអាចវិលត្រលប់ទៅផ្ទះវិញបាន។
នារីម្នាក់នេះតែង និងតាំងខ្លួនឯងជានាងមច្ឆា
វិធីដែលអាចជួយឲ្យ នាងមច្ឆា អាចត្រលប់ទៅសមុទ្រវិញបាន ត្រូវបានសរសេរយ៉ាងច្បាស់នៅលើក្រដាសមួយសន្លឹកដែលដាក់នៅពីមុខនាងនោះ។ នាងអាចទៅផ្ទះវិញបាន នៅពេលដែលនាងទទួលបានការប្រសិទ្ធិពរជ័យពីសំណាក់គូដែលឆ្លាតវៃចំនួន 999គូ។ ដូច្នេះ នាងមច្ឆា បានជ្រើសរើសការអង្គុយនៅកណ្តាលទីប្រជុំជនមានមនុស្សច្រើនឆ្លងកាត់ ជាមួយនឹងក្តីសង្ឃឹមថា នឹងទទួលបានគ្រប់ចំនួនពាក្យជូនពរ ដើម្បីវិលត្រលប់ទៅសមុទ្រវិញ៕
ដោយ៖ សិលាប្រភព៖ k14