ក្រុម One Direction កាលពីថ្មីៗនេះបានចេញសម្ដែង Concert មួយឆាកនៅអង់គ្លេស ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺគេសង្កេតឃើញនាង Taylor Swift នៅឈរចាំក្រោយឆាក។ វាប្រាកដជាមិនមានអ្វីប្លែកនោះទេដែលនាង Taylor Swift ឈរចាំនៅខាងក្រោយឆាកនោះ គឺប្រាកដជាមកចាំមិត្តប្រុសរបស់ខ្លួនគឺ Harry Style ដែលជាសមាជិកក្រុម One Direction ហើយ។/មិនត្រឹមតែប៉ុណ្ណោះក្រោយពេលដែលចប់ការប្រគុំតន្រ្តីគេសង្កេតឃើញ Harry ប្រញ៉ាប់ប្រញ៉ាលក្នុងការចេញទៅ New York វិញទៀតផងដោយមានយន្តហោះផ្ទាល់ខ្លួន ខណៈដែលសមាជិកក្រុមដទៃកំពុងតែស្វាគមន៍ប្រិយមិត្ត។/មានប្រិយមិត្តជាច្រើនបានជជែកវែកញ៉ែកគ្នាលើប្រព័ន្ធ Internet ថានាង Taylor Swift កំពុងតែឈានទៅដូចនាង Yoko Ono ហើយដែលនាងគឺជាប្រពន្ធរបស់ John Lennon សមាជិកក្រុម The Beatlesដែលនាងបានធ្វើអោយក្រុម The Beatles ដ៏ល្បីល្បាត្រូវរំសាយដោយសារតែ John Lennon ឈប់ខ្វាយខ្វល់ពីក្រុមចម្រៀង The Beatles។ ចំពោះរឿង Taylor Swift យើងចាំមើលទាំងអស់គ្នាថាតើវានឹងទៅជាយ៉ាងណា៕

ដោយ៖ ម៉ូកាប្រភពពី៖ K14