ក្នុងបទសំភាសន៍ថ្មីចុងក្រោយបំផុតរបស់ Selena មិនខ្លាចនឹងបង្ហាញពីអារម្មណ៍របស់ខ្លួនទៅលើសង្សាចាស់ Justin Bieber ឡើយ ។Selena ប្រាប់ថា Justin គឺជាមនុស្សម្នាក់ ដែលដើរតួរយ៉ាងសំខាន់ក្នុងជីវិតស្នេហារបស់នាងកន្លងមក ។ ក្នុងរយះពេល ២ ឆ្នាំនេះ Justin បានឆក់យកកន្លែងមួយយ៉ាងសំខាន់ក្នុងបេះដូងរបស់នាង នាងនៅតែមានអារម្មណ៍ចំពោះ Justin ហើយនាង នៅតែព្រួយបារម្ភ Justin ចឹងនាងតែងតែតាមដានរឿង អាស្រូវរបស់ Justin ដែលកើតឡើងជានិច្ច ។/តែទោះជាយ៉ាងណាក៏ដោយនាងបានប្រាប់ថា នាងមិនចង់វិលត្រឡប់ត្រូវគ្នា  ជាមួយ  Justinវិញនោះទេ ។ នាងបញ្ជាក់ថាបទថ្មីរបស់នាងនេះ គ្មានអ្វីទាក់ទងនឹង Justin  ដូចដែលអ្នកទាំងអស់គ្នាបានគិតឡើយ បើទោះបីជាបទនោះនិយាយពី រឿងរ៉ាវស្នេហាយុវវ័យដែល ត្រូវគ្នាវិញបន្ទាប់ពីបែកបាក់ក៏ដោយ ៕ 

ដោយ ៖ លីលីប្រភព ៖ k14