តារា៖​ Justin Bieber គឺជាតារាចម្រៀង សម្ដែង និងជាអ្នកសរសេរទំនុកបទភ្លេងដ៏ល្បីបំផុតក្នុងប្រទេសកាណាដា។ Bieber កើតនៅថ្ងៃទី ០១ មីនា​ ឆ្នាំ ១៩៩៤ ក្នុងរដ្ឋ Ottawa ប្រទេសកាណាដា។​ Justin គឺជាតារាសម្ដែង ដែលមានទេពកោសល្យវ័យក្មេង ហើយទទួលបានជ័យលាភីច្រើនទៀតផង។width=455គួររំលឹកផងដែរ កាលថ្ងៃ អង្គារ ទី១៧​ រសៀលនេះ តារាវ័យក្មេងនេះត្រូវបានគេអញ្ជើញទៅកាន់ប្រទេសអូស្រ្ដាលី ដើម្បីធ្វើការច្រៀង ក៏ដូចជាការសម្ដែងបទចម្រៀងដ៏មានប្រជាប្រិយភាពរបស់លោកដែរ។ Justin ត្រូវបានទស្សនិកជនក្នុងប្រទេស អូស្រ្ដាលីគាំទ្រជាច្រើននាក់ ខណៈដែលគាត់បានមកដល់វេទិកា សម្ដែង ' Australia's Got Talent.' ។width=455

 ការសម្ដែងរបស់ justin បានធ្វើអោយ ទស្សនិកជនទាំងអស់មានការស្ងើចសសើរយ៉ាងខ្លាំងជាពិសេសគឺក្រុមយុវនារីតែម្ដង។ ថ្វីត្បិត​ Justin មានវ័យក្មេងមែន តែការសម្ដែងរបស់គេពិតជាមានភាពរស់រវើក​ និងពោពេញទៅដោយបទពិសោធន៍ពិតៗ។width=455Justin បាននិយាយថា គេពិតជាមានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ពេលមកដល់ប្រទេសអូស្រ្ដាលីនេះ។ គេបានបន្ដថា នេះជាលើកទីមួយហើយ ដែលគេបានមកដល់ប្រទេសអូស្ត្រាលី​ ហើយមានការគាំទ្រពីប្រិយមិត្តច្រើនបែបនេះ។ Justin បានបង្ហើបប្រាប់ទស្សនិកជនថា មកដល់ពេលនេះ បទចម្រៀងគេត្រូវចេញលក់ច្រើនជាង ១៥​​ លានអាល់ឡាប៊ុមហើយ ហើយក៏អាចរកប្រាក់ចំណូលបានប្រហែលជិត ៥៥​ លានដូលា្លរផងដែរ។

នេះជាវីដេក្លីដែលបង្ហាញពីការគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់នៃទស្សនិកជន នៅឯប្រទេស អូស្រ្ដាលី។ សូមចុចដើម្បីមើល៕

ដោយ៖ សារិនប្រភព៖ starfeine