Jennifer Lawrence​ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែរ៉ូបរហែក និងលេចគល់ភ្លៅ ខណៈឡើងទទួលពានរង្វាន់ Screen Actors Guild Awards 2013 ។ពិធីប្រគល់ពានរង្វាន់ Screen Actors Guild Awards 2013 (SAG Awards) ត្រូវបានគេប្រារព្ធឡើងកាលពីព្រឹកមិញនេះ នៅ Los Angeles រដ្ឋ California សហរដ្ឋអាមេរិក ដោយមានការចូលរួមរបស់តារាល្បីៗជាច្រើនដួងរបស់ Hollywood ប៉ុន្ដែលេចធ្លោជាងគេ គឺ Jennifer Lawrence ។នៅពេលត្រូវបានប្រកាសឈ្មោះ Jennifer Lawrence មិនអាចលាក់បាំងបាននូវការសប្បាយចិត្តរបស់ខ្លួន។ នាងយំ ខណៈដែលមិត្តរួមការងារជាច្រើនបានអបអរសាទរ។ ប៉ុន្ដែ ពេលកំពុងចាកចេញពីកន្លែងអង្គុយ ដោយសារតែចុងរ៉ូបជាប់ទៅនឹងកៅអី រ៉ូបដែលមានតម្លៃថ្លៃរបស់នាង ក៏ត្រូវរហែក ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមតារា និងទស្សនិកជន។
ស្រីស្អាត Jennifer Lawrence ​បានព្យាយាមដោះស្រាយបញ្ហា នៅពេលឡើងលើឆាក ប៉ុន្ដែរ៉ូបរហែកធំពេក នាងក៏កែប្រែស្ថានភាពបាននៅចំពោះមុខកាមេរ៉ាទាំងឡាយដែលកំពុងព្យាយាមចាប់យករូបភាពរបស់នាង។ បញ្ហានេះត្រូវបានគេមើលឃើញថា​ ជាបញ្ហាទីមួយដែល Jennifer Lawrence បានជួបប្រទះ។
width=343width=343width=346
ដោយ ៖​ ​សីហាប្រភព ៖ k14