រមណីដ្ឋានប្រាសាទព្រះគោ ស្ថិតនៅក្នុងឃុំថាឡាបូរិវ៉ាត់ដែលភ្ញៀវទេសចរ អាចធ្វើដំណើរដល់ទីនោះតាមទូក ដោយឆ្លងកាត់ទន្លេ សេកុង និងទន្លេមេគង្គដែលជាចំនុចប្រសព្វគ្នា មានទឹកហូរខ្មួលខ្មាញ់។ ប្រសាទព្រះគោ គឺជារមណីដ្ឋានប្រវត្តិសាស្រ្តមួយ ដ៏មានសារៈសំខាន់នៃ ខេត្តស្ទឹងត្រែងដែលត្រូវបាន កសាងឡើងនៅក្នុងសតវត្សទី៦-៧ ក្នុងរាជព្រះបាទជ័យវរ័ន្មទី១ សម្រាប់ឧទ្ទិសចំពោះអាទិទេព ក្នុងសាសនាព្រាហ្មណ៍ប្រាសាទព្រះគោ ត្រូវបានកសាងឡើងក្នុងរចនាបថឥដ្ឋក្រហម និង ថ្មបាយក្រៀម។ នៅពេលច្ចុប្បន្ននេះ គឺនៅសល់តែ តួព្រះវិហារ ដែលមាន បណ្តោយ ៩ម៨ម និង កំពស់៧មតែ ប៉ុណ្ណោះ។ចំណែក ផ្នែកដទៃទៀតដែលមានប្រាសាទជា ច្រើនត្រូវបានកសាងជុំវិញព្រះវិហារត្រូវបានរលំដួលបាក់បែក អស់ហើយ។ មានផ្នែក ជាច្រើននៃតួប្រាសាទដែលត្រូវបានរលំធ្លាក់និង នៅរាយប៉ាយ ជុំវិញទីនោះហើយ នៅពេលដែលគេចូលទៅ។ គេត្រូវធ្វើ ដំណើរឆ្លងកាត់ ខ្លោងទ្វាធំពីរ ដែលបានបន្សល់ទុកទ្រង់ទ្រាយ គ្មានបាក់បែកលើកលែងតែធ្នឹម និង គ្រឹះខាងក្រោម ត្រូវបាន កសាង ឡើង វិញ បន្ទាប់ពីមានការបំផ្លាញ។ នៅខាងមុខប្រាសាទ មានបដិមារូបព្រះគោ និងមានរូបមេគោមួយដ៏ធំសក្តិសិទ្ធិ ហើយនោះជាហេតុផលមួយ ដែលនាំឲ ប្រជាជនកម្ពុជាជំនាន់ក្រោយបានហៅប្រាសាទនេះថា ប្រាសាទព្រះ គោ ។នៅ ផ្នែកខាងកើតនៃរូបបដិមាករព្រះគោដែលមានទំហំ១០មការ៉េសម្រាប់លេងវាយខែលដែលជាល្បែងប្រជាប្រិយខ្មែរមួយ តែង តែលេងជារៀងរាល់ឆ្នាំនៅក្នុងរដូវចូលឆ្នាំខ្មែរដែលមានរយៈពេល ៤ថ្ងៃ និងបីយប់ហើយជាធម្មតាល្បែងប្រជាប្រិយនេះត្រូវបានគេលេងក្នុងពេលរសៀល។ ល្បែងវាយខែលជាល្បែងប្រជាប្រិយរបស់ជនជាតិ ភាគតិចកួយ នៅក្នុងពិធីបុណ្យជារៀងរាល់ ឆ្នាំ របស់ ពួក គេ ហើយជនជាតិនេះមានរស់នៅក្នុងខេត្តខ្លះ នៃព្រះរាជាណាចក្រកម្ពុជា ដូចជាខេត្ត ស្ទឹងត្រែង ខេត្ត កំពង់ធំ និងខេត្តព្រះវិហារ។ ផ្នែកនៃប្រាសាទព្រះគោ បានស្ថិតនៅក្នុងឃុំថាឡា ស្រុកថាឡាបូរិវ៉ាត់ ដែលមានចំងាយ២គីឡូម៉ែត ពីទីរួមខេត្តកំពង់ធំ៕
សូមទស្សនា រូបភាព ខាងក្រោម!!!


ព័ត៌មានទាក់ទងនឹងតំបន់ទេសចរណ៍ផ្សេងៗ៖
-អាថ៌កំបាំងដ៏អឆ្ឆរិយ ដ៏មិនគួរជឿ នៃប្រាសាទបុរាណ ប្រែរូប-ដុំថ្មមាសយក្ស ដ៏មហិមា និង ស្រស់ស្អាត នៅលើកំពូលភ្នំ ដ៏ខ្ពស់បំផុត-អាថ៌កំបាំង កោះសំពៅមាស ដ៏ចម្លែក ផុសនៅកណ្តាលទន្លេ ដ៏ស្រស់ស្អាត
-តំបន់ទេសចរណ៍ ក្នុងព្រៃជ្រៅ សម្បូរដោយសត្វ និង ព្រៃឈើ ធំៗ គ្រប់ប្រភេទ លំផាត់-តំបន់ទេសចរណ៍ ដ៏ស្រស់ស្អាត សម្បូរដោយពពួក សត្វកម្រ និង សត្វជិតផុតពូជ ព្រែកត្នោត
ដោយ៖ វណ្ណៈប្រភព៖ tourismcambodia