កាលពីថ្ងៃទី ២៨កន្លងទៅ គេហទំព័រ Yahoo ចិន បានចេញផ្សាយរូបថតកាលពីមុន និងក្រោយការប្ដូរភេទរបស់តារាចម្រៀង Mei Chen។
គេហទំព័រនេះ បានសរសេរថា ដើមឡើយ តារាចម្រៀងនេះគឺជាបុរស និងមានឈ្មោះថា ChenChi ។ ប៉ុន្ដែក្រោយពីបានប្ដូរភេទទៅជាស្រី ទើបតារារូបនេះ ហៅឈ្មោះខ្លួនឯងថា Mei Chen។
អ្នកលេងអ៊ីនធើរណែតជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានដឹងដំណឹងនេះ ដោយសារថា Mei Chen គឺជាតារាដែលទើបតែរះ ប៉ុន្ដែធ្វើអោយគេចាប់អារម្មណ៍ច្រើន ព្រោះតែ រូបរាងនិងសម្រស់ដ៏ស្រស់ស្អាតរបស់នាង៕



ដោយ ៖ សូរីយ៉ាប្រភព ៖ YH