ទន្លេបាទី ជាបឹងតូចមួយ ដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តតាកែរ តាមបណ្ដោយផ្លូវជាតិលេខ ២ មានចំងាយប្រមាណជា ៣៥គីឡូម៉ែត្រ ទីក្រុងភ្នំពេញ។
ទន្លេបាទី គឺជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយ នាពេលចុងសប្ដាហ៍ សំរាប់ប្រជាពលរដ្ឋកម្ពុជា និង ភ្ញៀវទេសចរណ៍បរទេស ដោយសារតែ តំបន់នេះ សម្បូរណ៍ទៅដោយ ទេសភាពដ៏ស្រស់បំព្រង អមជាមួយនឹងខ្ទមឫស្សីធ្វើជាជួរតាមបណ្ដោយមាត់បឹង បានធ្វើឱ្យទន្លេបាទី ក្លាយទៅជារមណីយដ្ឋានមួយ ដ៏ទាក់ទាញ។
ភ្ញៀវទេសចរណ៍ ទៅកំសាន្តនៅទន្លេបាទី ចូលចិត្តមកសំរាកលំហែកាយនៅថ្ងៃចុងសប្តាហ៍ស្រូបយកខ្យល់អាកាសបរិសុទ្ធ បន្ធូរអារម្មណ៍តានតឹង ទទួលទានអាហារជុំគ្រួសារ ជិះទូកហែលទឹក និង ស្ទួចត្រី៕
សូមទស្សនា រូបភាព ខាងក្រោម!!!




ដោយ៖ វណ្ណៈ