កាលពីប៉ុន្មានថ្ងៃមុននេះយើងបានដឹងហើយថាតារាចម្រៀង Rihanna នឹងត្រូវបានគេជីកសួរពីរឿងរ៉ាវស្នេហា ឬអាចហៅបានថាអតីតស្នេហា របស់ខ្លួនជាមួយ Chris Brown ក្នុងកម្មវិធី Oprah ដែលធ្លាប់បានបើកចំហរបេះដូង តារាជាច្រើនអោយនិយាយការពិតចេញមកច្រើនណាស់មកហើយ។
ហើយលើកនេះអ្វីដែលយើងទទួលបានគឺនាង Rihanna ប្រាប់ថា នាងពិតជានៅស្រលាញ់បុរសដែលធ្លាប់វាយនាងកាលពីឆ្នាំ ២០០៩ ពិតមែន។ ព័ត៌មានមួយនេះបានធ្វើអោយមានការខឹងសម្បារជាខ្លាំងពីសំណាក់ប្រិយមិត្ត ហើយត្រូវបានគេរិះគន់ពេញ Internet ព្រោះភាគច្រើនគេគិតថាតារាChris Brown នេះជាមនុស្សមិនគួរអោយគោរពសោះឡើយ។
មានអ្នកប្រើប្រាស់ Internet ម្នាក់បានធ្វើការរិះគន់តាម Youtube ថា នេះហើយគឺជាហេតុផលដែលតែងតែធ្វើអោយមនុស្សស្រីដូចជា Rihanna នេះរងតែទឹកភ្នែកព្រោះ ទោះបីជាគេមើលងាយ ខ្លួនប៉ុណ្ណាក៏នៅតែអត់ទោសអោយ ហើយនៅតែស្រលាញ់ដដែល មិនយូរមិនឆាប់ Rihanna មុខជាទឹកភ្នែកលើកទី ២ មិនខាន។
ចំពោះសម្ដីទាំងទឹកភ្នែករលីងរលោយរបស់ RiRi ចំពោះ Chris ក្នុងកម្មវិធី Oprah Winfrey លោកអ្នកអាចទស្សនាវីដេអូខាងក្រោមនេះបាន។ ចំពោះតារាចម្រៀង Chris Brown លោកសុំមិនមានយោបលអ្វីចំពោះបញ្ហានេះនោះទេ៕
ដោយ៖ ម៉ូកាប្រភពពី៖ Idolator