ថ្មីៗនេះ Zhang Ziyi តែងបដិសេធរឿងទំនាក់ទំនងស្នេហាជាមួយនឹង Sa Beining ដែលជាពិធីករដ៏ល្បីឈ្មោះ ប៉ុន្ដែ ថ្មីៗ រូបថតមួយចំនួនបង្ហាញថា ពួកគេពិតជាកំពុងស្រឡាញ់គ្នា។

កាលពី ព្រលប់ថ្ងៃទី ១២ ខែធ្នូ Zhang Ziyi និងក្រុមអ្នកជំនួយការរបស់នាងបានត្រឡប់ទៅកាន់ក្រុងប៉េកាំង ។ នាងបានចាកចេញយ៉ាងលឿនពីហ្វូងមនុស្ស។ ក្រោយមក Sa Beining ក៏មកដល់ ហើយពួកគេក៏ឡើងរថយន្ដជាមួយគ្នា ចាកចេញពីព្រានយន្ដហោះយ៉ាងលឿន។
នៅពេលបានជួបគ្នា ពួកគេមានទឹកមុខស្រស់ស្រាយ និងហាក់ដូចបានជួបគ្នា ក្រោយការបែកគ្នាជាច្រើនឆ្នាំ។

រូបថតមួយចំនួនរបស់ពួកគេដែលបានដើរលេងជាមួយគ្នានៅប្រទេសថៃ កាលពីមុននេះ បានបង្ហាញថា ពួកគេពិតជាកំពុងតែស្រឡាញ់គ្នា។ កាលនៅប្រទេសថៃ Zhang Ziyi ត្រូវគេថតបានទិដ្ឋភាពអង្គុយក្បែរ Sa Beining ប៉ុន្ដែក្រោយមកពួកគេក៏បានប្ដូរកន្លែងឆ្ងាយពីគ្នា នៅពេលដឹងថា មានគេស្គាល់។
គួររំលឹកថា កាលពីមុននេះ ព័ត៌មានស្ដីពីគម្រោងរៀបការរបស់ពួកគេធ្លាប់ត្រូវគេនិយាយតៗគ្នា ប៉ុន្ដែ នាងបានថ្លែងថា ប្រសិនមានគម្រោងរៀងការ នោះនាងនឹងប្រាប់ដល់អ្នកគាំទ្រមិនខាន។
ដោយ ៖ សីហាប្រភព ៖ DT