ស្រីស្អាត Kim Kardashian តែងឆ្លៀតឱកាស ដើម្បីបង្ហាញភាពសិចស៊ីរបស់ខ្លួន នៅពេល នាងបានចូលរួមព្រឹត្តិការណ៍និមួយៗ។

Kim Kardashian បង្ហាញខ្លួនប្រកបដោយភាពទាក់ទាញ នៅក្នុងពីធីជប់លៀងនៃព្រឹត្តិការណ៍បង្ហាញម៉ូដែលនៅក្រុង New York កាលពីយប់ថ្ងៃទី ៥កញ្ញា។ នាងមកកាន់ទីក្រុងនេះ ដើម្បីចូលរួមក្នុងពិធីបង្ហាញម៉ូដ Mercedes Benz។
នៅក្នុងព្រឹត្តិការណ៍នេះ Kim Kardashian ក៏បានបង្ហើបពីរឿងមនោសញ្ចេតនារបស់ខ្លួនជាមួយនឹង Kanye West ។ នាងថ្លែងថា ៖ ខ្ញុំគិតថា ខ្ញុំកំពុងតែមានទំនាក់ទំនងយូរអង្វែង។ ខ្ញុំសង្ឃឹម និងជឿជាក់លើប្រការនេះ។ បច្ចុប្បន្ន ខ្ញុំពិតជាចង់បានកូន។ ខ្ញុំយកចិត្តទុកដាក់ទៅលើប្រការសាមញ្ញច្រើនជាងមុន ដូចជា ការនៅផ្ទះ មិនអើពើដល់ការងារខាងក្រៅ រហូតដល់ការចំអិន អាហារ ។
គួររំលឹកថា Kim Kardashian បានរៀបការ និងបានលែងលះកាលពីខែតុលា ឆ្នាំទៅ។ បច្ចុប្បន្ន នាងក៏ចាប់ផ្ដើមមានទំនាក់ទំនងជាមួយ Kanye West ។ Kim Kardashian មិនមែនជាកំពូលតារាសំដែង កំពូលតារាចម្រៀង ឬកំពូលតារាបង្ហាញម៉ូដនោះទេ ប៉ុន្ដែនាងមានភាពល្បីល្បាញនៅ Hollywood ដោយសារតែរង្វង់ចង្កេះអង្ក្រង និងរឿងអាស្រូវរបស់នាង៕
ដោយ ៖ សូរីយ៉ា ប្រភព ៖ DT