ថ្មីៗនេះ ទស្សនិកជនរបស់ KPOP បានលើកតារាចំរៀង Minzy សមាជិកក្រុមចំរៀង 2NE1មកធ្វើជាប្រធានបទក្តៅគគុកមួយ ដោយថានាងធ្លាប់បានធ្វើការវះកាត់ កែសម្ផស្សដោយយោងទៅតាម រូបថតរបស់នាងកាលពីមុននិងឥលូវនេះ ។ តែខាងក្រុមហ៊ុនបានបដិសេធនិងរឿងនេះហើយបកស្រាយថា Minzy គ្រាន់តែឥលូវនេះនាងកាន់តែធំ និងស្អាតជាងមុនប៉ុណ្ណោះ ។
ដោយសារតែមានការជជែក វែកញែកមិនឈប់មិនឈរ Minzy ក៏ចេញមុខមកប្រកាសថានាងពិតជាធ្លាប់បានវះកាត់ កែសម្ផស្សមែន ។ នាងប្រាប់ថានាង បានកែសម្ផស្សត្រង់ច្រមុះព្រោះពេលដែលនាង ទើបតែចូលច្រៀងដំបូង នាងបានមានបញ្ហានៅត្រង់ច្រមុះ ដែលតំរូវអោយវះកាត់ ។ ជាមួយនិងការពិភាក្សា ជាមួយនិងម្តាយរបស់នាង រួចមកនាង ម្តាយរបស់នាងគិតថាបើជ្រុលតែវះកាត់ច្រមុះហើយ អញ្ចឹងកែសម្ផស្សត្រង់ច្រមុះបន្ថែមទៀតទៅ ។នាងក៏យល់ព្រមតាមសំណើររបស់ម្តាយនាង ហើយធ្វើការវះកាត់ទៅ ។
បន្ទាប់ពីមានការបញ្ជាក់នេះហើយ ទើបការជជែកវែកញែក បានស្ងប់ ។ តារាចំរៀងចាស់ៗមួយចំនួនរបស់ YG ក៏បាននិយាយដែលថា ភាគច្រើនតារាចំរៀង តែងតែមានបញ្ហាច្រមុះដែលតំរូវអោយវះកាត់ ដូចនេះហើយក៏បញ្ចូលការកែច្រមុះបន្ថែមទៀតទៅ ៕

ប្រែសម្រួល ៖ លីលីប្រភព ៖ k14