ប្រាសាទតោ ជាតំបន់ទេសចរណ៍ ប្រាសាទបុរាណមួយ ដ៏ចំណាស់ ដែលទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ធំ។

ប្រាសាទតោ ជាកន្លែងទេសចរណ៍ ដែលមានក្រុមប្រាសាទ​ចំនួន​១៨ ជាមួយនឹង ​កំពែង​ពីរ ​នៅជាប់មាត់ត្រពាំង ដ៏ស្រស់ស្អាត​។ គេ​ហៅ​ប្រាសាទ​នេះ ​ថា​ប្រាសាទ តោ ព្រោះ​នៅលើ​ជណ្តើរ​ទាំង​អស់ ​មាន​បួន​ទិស មាន​រូប​តោ​អង្គុយ  ដាក់នឹង​ជើង ​មុខ​បញ្ឈរ  ជើង​ក្រោយ  ដាក់​ចុះ​ក្រោម   ងើយ​ក្បាល​ឡើង និង ​មាត់​ចំហរ​ទៅ​រក​ កន្លែង​សក្ការៈ​។

ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជា នឹងការដើរគយគន់ទេសភាពជុំវិញប្រាសាទ ទស្សនាប្រាសាទ រចនាបថ ចម្លាក់ ប្រាសាទ និង ស្រូបយកខ្យល់អាកាសបរិសុទ្ធ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

ដោយ៖ វណ្ណៈ