Tioman គឺជាឈ្មោះកូនកោះដ៏តូចមួយ មានសម្រស់ស្រស់ស្អាត ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងខៀវស្រងាត់ ដែលមានទីតាំងស្ថិតនៅឈូងសមុទ្រភាគខាងកើត ប្រទេសម៉ាឡេស៊ី។

នៅក្នុងឆ្នាំ១៩៧០ ទស្សាវដ្តី Time Magazine បានជ្រើសរើស និង   ចុះផ្សាយថា កោះ Tioman គឺជាកោះមួយ ក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក។ កោះ Tioman គឺជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់បំព្រង ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើននាក់ មកទស្សនា និង កំសាន្ត ជារៀងរាល់ថ្ងៃ។ ដោយសារតែទីនេះ សម្បូរទៅដោយបរិយាកាសធម្មជាតិ ដ៏ប្រណិត ប្លែក ពោរពេញដោយភាពរ៉ូម៉ែនទិច ជាមួយនឹងខ្យល់អាកាសដ៏បរិសុទ្ធ អមជាមួយនឹងទេសភាពពណ៌បៃតង និង ទឹកសមុទ្រដ៏ថ្លាឈ្វេងបង្កើតបានជាតំបន់កំសាន្ត មួយ ដ៏មានប្រជាប្រិយបំផុត នៅប្រទេសម៉ាឡេស៊ី៕

សូមទស្សនា វីដេអូ ខាងក្រោម

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ touropia