រូបសំណាកដ៏ទាក់ទាញរបស់ស្រីស្អាត Li Bingbing លើកម្រាលព្រំក្រហម នៅ Oscar
2012 បានបង្ហាញខ្លួនជាផ្លូវការនៅ Madame Tussauds ហុងកុង។
កាលពីថ្ងៃទី ៦កញ្ញា Li Bingbing មានវត្តមាននៅហុងកុង ដើម្បីឧទ្ទេសនាមរូបសំណាកថ្មីរបស់នាង នៅសារមន្ទីរដ៏ល្បីឈ្មោះ Madame Tussauds។ Li Bingbing គឺជាតារាចិនដីគោកដំបូងគេ ដែលត្រូវបានគេបង្កើតរូបសំណាក និងដាក់តាំងនៅក្នុងសារមន្ទីរ Madame Tussauds ហុងកុង នេះ។គេកត់សម្គាល់ឃើញថា រូបសំណាករបស់ Li Bingbing ក្នុងឆ្នាំ ២០១២នេះ មានលក្ខណៈដូចទៅនឹងរូបពិតរបស់នាង ជាងរូបសំណាដែលត្រូវបានធ្វើឡើង និងតាំងនៅសារមន្ទីរ Madame Tussauds នៅសៀងហៃ កាលពីឆ្នាំ ២០០៨៕


ដោយ ៖ សូរីយ៉ាប្រភព ៖ zing