តារាចម្រៀង Lady Gaga កាលពីពេលថ្មីៗនេះគេបានឃើញនាងបានចេញទៅលេងជាមួយនិងមិត្តភ័ក្រមួយចំនួននៅឆ្នេរសមុទ្ទ Isla Verde ទីក្រុង San Juan។ រូបភាពរបស់នាងត្រូវបាន Paparazziសម្ងាត់ថតជាប់ដោយមើលទៅនាងហាក់បីដូចជាកំពុងតែសើចសប្បាយជាមួយនឹងមិត្តរួមការងារដូចជា DJ White Shadow និងអ្នកតុបតែងមុខផ្ទាល់ខ្លួននាង Tara Savelo។
ក្នុងរូបភាពនោះនាងហាក់ដូចជាមិនខ្វល់ ហើយហ៊ានក្នុងការបង្ហាញខ្លួនដោយស្លៀក Bikini ទោះបីជាមើលទៅឃើញថាដើមទ្រូង និងក្បាលពោះរបស់នាង ធំរបៀបធាត់ក៏ដោយ។
បើតាមប្រភពព័ត៌មានផ្សេងៗបានអោយដឹងថា តាំងពីខែ កញ្ញា មកដល់ខែវិច្ចិកា នេះនាង Lady Gagaបានឡើងទម្ងន់ជាង ១៣ ផោនខណៈដែលនាងនៅតែថានាងស្គមស្អាតនៅឡើយ និយាយរួមគឺតាំងពីឪពុករបស់នាងបានបើកភោជនីយដ្ឋានមួយមកនោះ។
ក្នុងរូបដែលគេថតបាននោះបង្ហាញអោយឃើញយ៉ាងច្បាស់ដា Lady Gaga ឥឡូវនេះគឺពិតជាធាត់មិនអាចប្រកែកបាន៕


ដោយ៖ ម៉ូកាប្រភពពី៖ K14