ប្រវែងរបស់ជើងទាំងគូ គឺជាអាវុធសំខាន់មួយក្នុងការប្រកួតផ្នែកសម្រស់ ប្រសិនអ្នកមានជើងវែងៗ រួមនឹងដងខ្លួនសមល្មម នោះអ្នកអាចនឹងក្លាយជាតារាបង្ហាញម៉ូដ។
Sooyoung គឺ សមាជិកម្នាក់ដែលមានកំពស់ខ្ពស់ រួមជាមួយជើងទាំងគូដ៏វែង និងស្អាតបំផុតរបស់ក្រុម Girls' Generation (ឬហៅថា SNSD) ។ នៅក្នុងកម្មវិធី One Night in TV Entertainment ដែលផ្សាយកាលពីថ្ងៃទី ៤កាក្កដា កន្លងទៅ បានបង្ហើបអោយដឹងពីប្រវែងជើងដ៏វែងអន្លាយរបស់ Sooyoung។

នៅក្នុងកម្មវិធីខាងលើ ពិធីករ Yoon Do Hyun បានស្នើអោយមានការវាស់វែង ប្រវែងជើងទាំងគូរបស់ភ្ញៀវដែលបានចូលរួម។ ដោយសារជាភ្ញៀវម្នាក់ដែលបានអញ្ជើញអោយចូលរួមក្នុងកម្មវិធីនេះ Sooyoung ក៏ត្រូវបានគេវាស់ប្រវែងជើងរបស់នាង ជាលទ្ធផល ជើងរបស់នាង មានប្រវែងដល់ទៅ ១,០៧ម៉ែត្រ។ ប្រការដែលគួរអោយនិយាយ នោះគឺ ជើងរបស់ពិធីករ Yoon Do Hyun មានប្រវែងត្រឹមតែ ១,០២ម៉ែត្រតែប៉ុណ្ណោះ បើទោះជា Yoon Do Hyun ខ្ពស់ជាង តារាចម្រៀងSooyoung ក៏ដោយ។

Yoon Do Hyun and Sooyoung

ក្រៅពីនេះ នៅក្នុងការជ្រើសរើស ជើងស្អាត មុននេះ Sooyoung តែងតែជាប់ចំណាត់ថ្នាក់ក្នុងលំដាប់កំពូលៗ។ អ្នកជំនាញការជាច្រើនធ្លាប់និយាយថា Sooyoung មានរូបរាង និងជើង ជាស្ដង់ដារបស់អ្នកបង្ហាញម៉ូដ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14