អ៊ីតាលី៖ Dolomites គឺជាភ្នំមួយ ដែលមានសម្រស់ស្រស់ស្អាត និងបរិយាកាសល្អបរិសុទ្ធដែលមានទីតាំងស្ថិតនៅ ប្រទេសអ៊ីតាលី។
ភ្នំ Dolomites ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រង ពោរពេញដោយ ទេសភាពដ៏ស្រស់ត្រកាល មានផ្ទាំងថ្មធំៗ វាលស្មៅខៀវស្រងាត់ និងទឹកបឹងដ៏ថ្លាឈ្វេង សំរាប់ភ្ញៀវទេសចរណ៍មកលំហែកាយនៅថ្ងៃឈប់សំរាក។
ភ្ញៀវទេសចរណ៍ ជាច្រើន ចូលចិត្តមកកំសាន្តនៅភ្នំ Dolomites រីករាយកំសាន្តជាមួយនឹងការឡើងភ្នំ មើលទេសភាពជុំវិញភ្នំ បោះតង់សំរាកនៅជិតជើងភ្នំ និងគយគន់ថ្ងៃលិច៕
សូមទស្សនា រូបភាព ខាងក្រោម!!!







ដោយ៖ វណ្ណៈប្រភព៖ BBC