
ភូមា៖ ប៉ាកាន គឺជាទីក្រុងបុរាណមួយ នៅក្នុងប្រទេសភូមា ដែលមានប្រាសាទនិងព្រះវិហារជាច្រើន។ ប៉ាកាន គឺរាជធានីនៃអាណាចក្របុរាណជាច្រើន ដែលមានផ្ទៃដី ៦៧គីឡូមែត្រការ៉េ ហើយសំណង់បុរាណទាំងនោះ ត្រូវបានសាងសង់ឡើង អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ ប៉ាកានគឺជាមូលដ្ឋានដ៏ធំមួយសំរាប់គោរពបូជាឧទ្ទិសដល់ព្រះពុទ្ធ។អ្នកទេសចរណ៍មកទស្សនានៅទីក្រុងបុរាណមួយនេះ រីករាយជាមួយការដើរទស្សនាប្រាសាទបុរាណ ស្នាដៃសិល្បះ ជិះរទេះសេះ ទស្សនាតំបន់សិល្បះ ជិះប៉ាឡុងគយគន់ទេសភាពដ៏ស្រស់ស្អាត និងជិះទូកកំសាន្តនៅលើដងទន្លេAyeyarwady។









ដោយ៖ វណ្ណៈប្រភព៖ beautifulplacestovisit