
កោះទន្សាយមានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងកែប មានចម្ងាយ៤,៥គីឡូម៉ែត្រពី ទីក្រុងនេះ។ កោះទន្សាយ គឺជារមណីដ្ឋានធម្មជាតិដ៏ល្អប្រណិត មានសម្រស់ស្រស់ស្អាត មានឆ្នេរខ្សាច់ចំនួន២កន្លែង សក្បោះពីធម្មជាតិ និង ខាងក្រោមទឹកសមុទ្រមានផ្កាថ្ម សត្វ សមុទ្រ រុក្ខជាតិសមុទ្រជាច្រើនប្រភេទ។ ភ្ញៀវទេសចរណ៍ទៅកំសាន្តនៅលើកោះនេះ រីក រាយជាមួយការហែលទឹក ស្រូបខ្យល់អាកាសបរិសុទ្ធ ដើរលេងតាមឆ្នេរ គយគន់ផ្កាយ និង រាំលេងកំសាន្តនៅពេលរាត្រី។ ពិសេស ភ្ញៀវទេសចរណ៍ទាំងអស់ អាចស្នាក់នៅជាលក្ខណៈគ្រួសារ ជាមួយផ្ទះតូចៗជាច្រើនរបស់អ្នកភូមិ ដែលរស់នៅលើកោះនិងបោះតង់ឬ ចងអង្រឹងគេងក្រោមដើមឈើ។





ដោយ៖ វណ្ណៈ ប្រភព៖ phearith-notes