Chin Kar Lok និងមិត្តស្រីរបស់ខ្លួននាង Angela Tong បានរៀបការកាលពីប៉ុន្មានថ្ងៃមុននេះជាក្រោយពេលដែលទទួលបានដំណឹងថាមិត្តស្រីរបស់ខ្លួន មានផ្ទៃពោះ ហើយមកដល់ពេលនេះគេទាំង ២ បានក្លាយជាប្ដីប្រពន្ធពេញច្បាប់ ហើយជាមួយនឹងកូនក្នុងផ្ទៃកូនក្រមុំ ៥ ខែ។/និយាយទៅពួកគេក៏គួរណាដល់ពេលហើយដែរដើម្បីរៀបការនោះព្រោះ ពួកគេទាំង ២ បានស្រលាញ់គ្នាមក ៥ ឆ្នាំមកហើយ។ ការរៀបការរបស់គេមិនសូវជាធំដុំនោះទេ ក្នុងនោះមានភ្ញៀវប្រមាណ ៤០នាក់ដែលសុទ្ធសឹងតែជាមិត្តជិតស្និទ្ធ។/ជញ្ជៀនរៀបការរបស់គេគឺជាជញ្ជៀនពេជ្រទំហំ ២ ការ៉ាត់ ដែលមានតម្លៃជាអ ១ សែនដុល្លាហុងកុង។ពួកគេទាំង ២ ប្រហែលជាមិនមានរាត្រីទឹកឃ្មុំក្រោយរៀបការនោះទេ ព្រោះកូនក្រមុំពោះធំ ៥ ខែទៅហើយ៕

/

/

/

ដោយ៖ ម៉ូកាប្រភពពី៖ asiancrunch