ទឹកជ្រោះកាចាញ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់បំព្រង ដែល​មាន​ទីតាំងស្ថិត​នៅ​ឃុំ​កា​ចាញ ស្រុក​បាន​លុង មាន​ចម្ងាយ ​៦​គីឡូម៉ែត្រ​ពី​ក្រុង​បាន​លុង​ ខេត្តរតនគិរី។

ទឹកជ្រោះ​កាចាញ ​មាន​កម្ពស់​១២​ម៉ែត្រ ដែល​ហូរ​គ្មាន​ទីបញ្ចប់ ​ តាម​បណ្ដោយ​  អូរ​កន្ទាង​ទៅ​ទន្លេ​ស្រែ​ពក     ក្នុង​ស្រុក​លំផាត់​។ តំបន់នេះ    សម្បូរណ៍ទៅដោយ  ទេសភាពពណ៌បៃតង ទឹកជ្រោះដ៏ស្រស់ស្អាត និង ម្លប់ឈើដ៏ត្រជាក់ គួរឱ្យចាប់អារម្មណ៍ និង ទាក់ទាញបំផុត សំរាប់ភ្ញៀវទេសចរណ៍៕​ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយជាមួយនឹងការហែលទឹក ស្រូបយកខ្យល់អាកាសបរិសុទ្ធ គយគន់ទេសភាព និង ជិះដំរី៕

សូមទស្សនា រូបភាព ខាងក្រោម!!!

width=456

width=456

width=456

width=456

width=456

width=456

ដោយ៖ វណ្ណៈ