រោងភាពយន្ត អណ្តែតទឹក គឺជាទស្សនីយភាពមួយថ្មី ប្លែក និង គួរឱ្យចាប់អារម្មណ៍បំផុត សំរាប់យុវវ័យបច្ចុប្បន្ន ដែលកំពុងតែចង់ដឹង ចង់ឮ និងចង់សាកល្បងនូវអ្វីដែលថ្មីជាមួយនឹងរោងភាពយន្ត ដ៏ចម្លែក និង ទាក់ទាញបំផុត លើមហាសមុទ្រ ដែលមានទីតាំងសិ្ថតនៅក្នុងប្រទេសថៃ។

រោងភាពយន្ត អណ្តែតទឹកដ៏ស្រស់ស្អាត លម្អដោយទេសភាពធម្មជាតិពិតៗ នៅលើទឹកសមុទ្រនៅចន្លោះផ្ទាំងថ្មធំៗពីរ ត្រូវបានបំពាក់ផ្ទាំងសំពតស សម្រាប់បញ្ចាំងភាពយន្តនិងកន្លែងអង្គុយមើលភាពយន្ត ដែលជាតំបន់ដែលអ្នកនេសាទ ប្រកបរបរ រកបង្កង។ 

រោងភាពយន្តនេះ  អាចឱ្យអ្នកទស្សនា  ទទួលបាននូវទស្សនីយភាព ដ៏រ៉ូម៉ែនទិច អារម្មណ៍រន្ធត់ភ័យខ្លាច ជាមួយនឹងការបញ្ចាំងរឿង បែបស្នេហាដ៏រ៉ូម៉ែនទិច និងរឿងខ្មោច ជាដើម។ អ្នកទស្សនា ក៏អាចចូលទស្សនាភាពយន្តនៅពេលថ្ងៃ  និងពេលរាត្រី  បានប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់៕

សូមទស្សនា វីដេអូខាងក្រោម

/

/

/

/

/

/

/

/

ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖visualnews