តារាចម្រៀង Jay Chou របស់ចិនបាននិយាយថាម្នាក់ៗគួរណាតែឈប់ឆ្កួតជាមួយ Gangnam Styleហើយមកស្ដាប់ចម្រៀងចិនវិញល្អជាជាង។/តារាចម្រៀងរូបនេះបាននិយាយនៅមុខអ្នកសារព័ត៌មានក្នុងកម្មវិធី Golden Horse Awards កាលពីសប្ដាហ៍មុន។ Jay Chou ចង់អោយជនជាតិចិនភាគច្រើនឈប់ កូរ៉េនិយម ហើយវិលមកស្ដាប់នូវបទចម្រៀងរបស់ចិនវិញហើយក្នុងនោះលោកក៏សំដៅដល់តារាមួយចំនួនផងដែរដែលគាំទ្រដល់ Psyម្ចាស់បទ Gangnam Style ដោយបាននិយាយថា តារាចិនទាំងអស់គួរណារួបរួមគ្នាក្នុងការពង្រឹងវិស័យសិល្បះជាតិហើយឈប់ Gangnam Style តទៅទៀត។/ជាមួយគ្នានេះផងដែរ Jay Chou ក៏ត្រូវបានគេរិះគន់តបវិញដែរ ដោយមនុស្សជាច្រើនបាននិយាយថាលោក Jay Chou នេះឯងដែល កូរ៉េនិយម នោះព្រោះថតវីដេអូចម្រៀងច្រៀងចិនតែប្រើ Styleសម្លៀកបំពាក់និងរាំដោយចម្លងពីកូរ៉េសុទ្ធសាធ ហើយថែមទាំងលាបសក់ពណ៌សរទង់ដែង ដូចជាតារាកូរ៉េទៀតផង ហើយបើ Jay Chou មិនច្រៀងចិនទេនោះ មុខជាគេថាជាតារា Kpop ហើយមើលទៅ។ ជាមួយគ្នានេះផងដែរ Jay Chou ក៏បានចេញមកនិយាយការពារខ្លួនផងដែរថា មនុស្សទាំងនោះចេះតែនិយាយអោយតែរួច ហើយសក់នេះគឺមិនមែនសក់កូរ៉េ នោះទេព្រោះសក់សរទង់ដែងនេះគឺសក់ Style អាមេរិកកាំង សុទ្ធសាធ៕

ដោយ៖ ម៉ូកាប្រភពពី៖ jpopasia