
ឧទ្យានជាតិGrand Teton ជាកន្លែងកំសាន្តដ៏ស្រស់ស្អាតមួយ នៅរដ្ឋWyoming ដែលមាន ចំងាយ៤៦ម៉ាយ ពីជួរភ្នំGrand Teton។ ឧទ្យានជាតិGrand Teton មានចំងាយ១០ម៉ាយ នៅខាងត្បូង ឧទ្យានជាតិYellowstone ដែលងាយស្រួលសំរាប់អ្នកទេសចរណ៍ អាចទៅ កំសាន្តពីកន្លែងមួយទៅកន្លែងមួយទៀតបាន។ ឧទ្យាននេះ បានដាក់ឈ្មោះថា ភ្នំGrand Teton ដែលជាភ្នំដែលខ្ពស់បំផុតក្នុងឧទ្យាន មានកំពស់ខ្ពស់៤,១៩៩មែត្រ។ ឧទ្យានជាតិ Grand Teton គឺមានភូមិសាស្រ្តដ៏គួរឲ្យទាក់ទាញ ជាមួយនឹងភ្នំទឹកកក បឹង និង ជ្រលងភ្នំ ដែលបង្កើតបានជាទេសភាពដ៏ស្រស់ស្អាត។








ដោយៈ វណ្ណៈ ប្រភពៈ beautifulplacestovisit