ចិន៖  បឹមានលក្ខណៈសណ្ឋានដូចចំណិតព្រះច័ន្ទ ដែលមានឈ្មោះថាCrescent Lake គឺត្រូវបានគេចាត់ទុកថា ជាបឹងដែលចម្លែក និងមានអាយុកាលដ៍ច្រើនបំផុត នៅក្នុងប្រទេសមួយនេះ។

width=457

width=458

បឹងនេះ គឺមានទីតាំងស្ថិតនៅក្នុងខេត្ដ Dunhuang ខាងជើង ឈាងខាងលិចនៃប្រទេសចិន។ តាមការស្រាវជា្រវរបស់អ្នកជំនាញរដ្ឋាភិបាលចិន  បានអោយដឹងថា បឹងនេះគឺត្រូវបានកើតឡើងនៅចំកណ្ដាលវាលខ្សាច់មួយ  ដែលមានលក្ខណៈអំណោយផលល្អណាស់​ ពោលគឺវាមានទឹក ស្មៅ និងកូនឈើតូចៗដុះជុំវិញទៀតផង ដែលនេះ ត្រូវបានគេដាក់ឈ្មោះថា Oasis.

width=457

width=457

ក្រុមអ្នកជំនាញបានបញ្ចាក់ថា បឹងមួយនេះ  គឺមានអាយុកាល  ២០០០ឆ្នាំមកហើយ ហើយអ្វីដែលរដ្ឋាភិបាលចង់បានពេលនេះ គឺមិនចង់ទុកកន្លែងមួយនេះ អោយនៅឯកោទៀតទេ គឺត្រូវអភិវឌ្ឍន៍ កន្លែងមួយនេះ អោយបានឆាប់បំផុត សម្រាប់ជាកន្លែងកម្សាន្ដ ដើម្បីអោយភ្ងៀវទេសចរណ៍ចូលមកទស្សនា៕

ដោយ៖ នារីប្រភព៖ dailymail